website_news:2016070704

វៀតណាមបញ្ជូនពលរដ្ឋខ្មែរ សុំទាននិងលក់ឆ្នោតខុសច្បាប់ ចំនួន២៩នាក់ មកកម្ពុជាវិញ

(http://www.cen.com.kh/local ) ថ្ងៃទី 7 កក្កដា 2016, ម៉ោង 02:21:PM) | ដោយ: ឧត្តម

ភ្នំពេញ: អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម បានសហការជាមួយ មន្ទីរសង្គមកិច្ច ទីក្រុងហូជីមិញ រៀបចំដំណើរមាតុភូមិនិវត្តន៍ របស់ពលរដ្ឋខ្មែរ ចំនួន២៩នាក់ ដែលក្នុងនោះ មានមនុស្សចាស់ ចំនួន៩ នាក់ (បុរស៣នាក់ និងស្ត្រី ៦ នាក់) និងកុមារ ចំនួន ២០នាក់ (ប្រុស១០នាក់ និងស្រី១០នាក់)។ ពលរដ្ឋខ្មែរទាំង២៩នាក់ នឹងបញ្ជូនត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០១៦ តាមច្រកព្រំដែនអន្តរជាតិ ម៉ុកបាយ-បាវិត ដើម្បីប្រគល់ជូន មន្ទីរសង្គមកិច្ចខេត្តស្វាយរៀង។

ពលរដ្ឋខ្មែរទាំងនោះ ចំនួន១៩នាក់ រស់នៅស្រុកចន្ទ្រា ចំនួន៩នាក់ រស់នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង និងចំនួន១នាក់ រស់នៅខេត្តត្បូងឃ្មុំ បានចូលមកសុំទាន និងលក់ឆ្នោតខុសច្បាប់ នៅទីក្រុងហូជីមិញ ហើយត្រូវអាជ្ញាធរវៀតណាម ឃាត់ខ្លួនរក្សាទុក និងផ្គត់ផ្គង់អាហារ នៅមជ្ឈមណ្ឌលសង្គ្រោះសង្គម ទីក្រុងហូជីមិញ ។

ពលរដ្ឋខ្មែរទាំង២៩នាក់ នឹងបញ្ជូនត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ តាមច្រកព្រំដែនអន្តរជាតិ ម៉ុកបាយ-បាវិត ដើម្បីប្រគល់ជូន មន្ទីរសង្គមកិច្ចខេត្ត ស្វាយរៀង។

គិតត្រឹមខែកក្កដា ឆ្នាំ ២០១៦ នេះ ស្ថានអគ្គកុងស៊ុលកម្ពុជា បានរៀបចំមាតុភូមិនិវត្តន៍ របស់ពលរដ្ឋខ្មែរ ចូលទៅសុំទាន និងលក់ឆ្នោតខុសច្បាប់ ហើយត្រូវអាជ្ញាធរវៀតណាម ឃាត់ខ្លួន សរុបចំនួន១៣៨ នាក់ (គិតទាំងលើកនេះផង) ដែលភាគច្រើនជាកុមារ ទៅតាមម្ដាយ ឬបង មានទីលំនៅ ជាប់នឹងព្រំដែនវៀតណាម៕N/m

website_news/2016070704.txt · Last modified: 2017/03/10 10:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki