website_news:2016070706

ត្រឹមតែ១ថ្ងៃប៉ុណ្ណោះ ក្រុមជួយសង្គ្រោះ អ៊ីតាលី បានជួយ ដល់ជនអន្តោរប្រវេសន៍ បានប្រមាណ ៤.៥០០នាក់

(http://www.dap-news.com/kh) ថ្ងៃពុធ, 06 កក្កដា ២០១៦ 16:16 ប្រែសម្រួល: ម៉ៅ បុប្ផាមករា ID:049

ស៊ីអ៊ិនអ៊ិន៖ ក្រុមអ្នកជួយសង្គ្រោះអ៊ីតាលី បានប្រកាសឲ្យដឹងថា ជនភៀសខ្លួនប្រមាណ៤.៥០០នាក់ ត្រូវបានជួយសង្គោះ ហើយក្រុមអន្តោប្រវេសន៍ ទាំងនោះបានឆ្លងកាត់ សមុទ្រម៉ែឌីទែរ៉ាណេ ដែលរយៈពេល០១ថ្ងៃប៉ុណ្ណោះ ។ ខណៈដែលវិបត្តិ ជនភៀសនៅអឺរ៉ុប បន្តជួបនឹងបញ្ហានៅឡើយ ។ ទូរទស្សន៍ស៊ីអ៊ិនអ៊ិន បានផ្សព្វផ្សាយដំណឹងនេះ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ ។

នៅក្នុងគណនី Twitter ក្រុមឆ្មាំសមុទ្រអ៊ីតាលី បានរៀបរាប់អំពីការបើក ប្រតិបត្តិការជាច្រើនដើម្បី ជួយសង្គ្រោះដល់ជនភៀសខ្លួន ដែលធ្វើដំណើរតាមទូក កាលពីថ្ងៃទី០៥ ខែកក្កដា ម្សិលមិញនេះ ហើយពលរដ្ឋទាំងអស់នោះ ស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់នៅឡើយ ដែលពួកគេមាន បំណងទៅដល់តំបន់អឺរ៉ុប ។ យោងតាមការផ្សព្វផ្សាយ ដោយសេវាកម្មអ៊ីតាលី ANSA ជនភៀសខ្លួនទាំងអស់ដែលបាន ឆ្លងកាតត់ចន្លោះពីអ៊ីតាលី និងលីប៊ី ក្រុមរបស់គេបាន បើកប្រតិបត្តការដាច់ដោយឡែកពីគ្នាចំនួន៣៥លើក ដើម្បីជួយដល់ ជនភៀសខ្លួនទាំងអស់នោះឲ្យមានជីវិតរស់ ៕

website_news/2016070706.txt · Last modified: 2017/03/10 10:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki