website_news:2016070901

បញ្ជូនខ្លួន ពីរនាក់ប្តីប្រពន្ធទៅតុលាការពីបទឆបោកប្រាក់៣ម៉ឺនដុល្លារ តាមរូបភាពរៀបការក្លែងក្លាយទៅប្រទេសអូស្ត្រាលី

(http://www.cen.com.kh) ថ្ងៃទី 6 កញ្ញា 2016, ម៉ោង 07:48:PM) | ដោយ: សំណាង

ភ្នំពេញ: បញ្ជូនខ្លួនប្តីប្រពន្ធពីរនាក់ទៅតុលាការបន្ទាប់ពីកំលាំងនគរបាល ព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញឃាត់ខ្លួនកាលពីវេលាម៉ោង១០:៣០ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ នៅផ្សារចាម ផ្លូវ៣៦៩ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

មន្ត្រីនគរបាលព្រហ្មទណ្ឌបាន បញ្ជាក់ថា ប្តីប្រពន្ធ២នាក់នេះ ពាក់ព័ន្ធករណីឆបោកប្រាក់៣ម៉ឺនដុល្លារ តាមរូបភាពរៀបការក្លែងក្លាយទៅប្រទេសអូស្ត្រាលី ដោយលួងលោមនារីម្នាក់ថាបានប្តីនៅប្រទេសអូស្ត្រាលី ជាថ្នូរនឹងការបង់ប្រាក់៣ម៉ឺនដុល្លារ តែពុំបានសម្រេច ហើយជនសង្ស័យរត់គេចខ្លួនរហូត ។ មន្ត្រីនគរបាលដដែលបានបន្តថា ដោយយោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៦ របស់លោក ស្វាយ តុញ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដោយបង្គាប់ឲ្យចាប់ខ្លួន ទី១ ឈ្មោះ ធឿន សំណាង ភេទប្រុស អាយុ២៩ឆ្នាំ និងទី២ ឈ្មោះ សុខ សក្តិនីកា ភេទស្រី អាយុ២៦ឆ្នាំ ។ ក្នុងដីកានេះ បានចោទ ប្រកាន់ ពីបទឆបោកប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៥ ៕s/m

website_news/2016070901.txt · Last modified: 2017/03/12 15:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki