website_news:2016070902

ចាប់ខ្លួនប្តីប្រពន្ធ២នាក់ឆបោកប្រាក់ ៣ម៉ឺនដុល្លារ ករណីមួយទៀត «នាំពលករខុសច្បាប់ទៅកូរ៉េ»

(http://www.arey-news.com)ថ្ងៃទី 07 September 2016 ម៉ោង 10:29 am)

(ភ្នំពេញ)៖ ក្រោយសមត្ថកិច្ចបញ្ជូនប្តីប្រពន្ធពីរនាក់នេះ មកតុលាការកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ឥឡូវនេះ លេចករណីនាំពលករខុសច្បាប់ ទៅប្រទេសកូរ៉េមួយករណីទៀត ។ ប្តីប្រពន្ធពីរនាក់ ត្រូវបាននគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ចាប់ខ្លួននៅចំណុចផ្សារចាម ផ្លូវ៣៦៩ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ករណីឆបោកប្រាក់ចំនួន៣ម៉ឺនដុល្លារ តាមរូបភាពរៀបការក្លែងក្លាយទៅប្រទេសអូស្ត្រាលី ដោយលួងលោមនារីម្នាក់ថាបានប្តីនៅប្រទេសអូស្ត្រាលី ជាថ្នូរនឹងការបង់ប្រាក់៣ម៉ឺនដុល្លារ តែពុំបានសម្រេច ហើយជនសង្ស័យរត់គេចខ្លួនរហូត ឥឡូវនេះលេចចេញករណីមួយទៀតគឺ «នាំពលករខុសច្បាប់ទៅកូរ៉េ»។

យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ បង្ហាញថា បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ធឿន សំណាង ភេទប្រុស អាយុ៣០ឆ្នាំ និងស្ត្រីឈ្មោះ សុក ស័កធីតា អាយុ២៦ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ «ឆបោកដោយមានស្ថានទម្ងន់ទោសជា ក្រុមមានការចាត់តាំងធ្វើសកម្មភាពបង្កើត ឲ្យមានការយល់ច្រឡំជាមួយការ បំពេញមុខងារសាធារណៈ និងបទសមគំនិត» ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងខែសីហា ឆ្នាំ២០១៣ តាមមាត្រា៣៧៧ មាត្រា ៣៨០ និងមាត្រា៦១០នៃក្រមព្រហ្មទណ្ឌ។

សូមជំរាបថា ក្រោមការខិតខំរបស់រាជរដ្ឋាភិបាល, សម្តេចតេជោ ហ៊ុន សែន បានចរចាស្នើសុំ ភាគីកូរ៉េខាងត្បូង ក្នុងការទទួលយកពលករខ្មែរ ទៅធ្វើការនៅទីនោះ ហើយអ្វីដែលជាការរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ ឲ្យឈប់ចាញ់បោកក្រុមហ៊ុននាំពលករទៅធ្វើការនៅកូរ៉េទៀត, ព្រោះក្រសួងការងារ មិនដែលបានអនុញ្ញាតឲ្យ ក្រុមហ៊ុនណាមួយ មានសិទ្ធិនាំពលករទៅធ្វើការ នៅក្រៅប្រទេសនោះទេ មានតែក្រសួងទេដែល មានសិទ្ធិបញ្ជូនពលករ ទៅធ្វើការនៅកូរ៉េ៕

website_news/2016070902.txt · Last modified: 2017/03/12 15:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki