website_news:2016070903

ទាហានថៃបាញ់សម្លាប់ពលរដ្ឋខ្មែរម្នាក់ និងរបួសម្នាក់ ក្នុងចំណោម៦នាក់ ដែលចូលកាប់ ឈើក្រញូង

(http://www.freshnewsasia.com) 2016-09-07

(ឧត្តរមានជ័យ)៖ បើយោងតាមសេចក្តីរាយការណ៍ ពីមន្រ្តីនគបាលខេត្តឧត្តរមានជ័យ ប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ នេះថា ទាហានថៃបានបាញ់សម្លាប់ប្រជាពលរដ្ឋ ដែលឡើងទៅកាប់ឈើក្រញូង នៅចន្លោះភូមិសាស្ដ្រ បង្គោលព្រំដែនលេខ៥-៤ ចំងាយពីតំបន់ព្រំដែនប្រហែលជា ៣គីឡូម៉ែត្រ ចូលទៅក្នុងទឹកដីថៃបណ្តាលឲ្យ ស្លាប់មនុស្សម្នាក់ និងរងរបួសម្នាក់ ក្នុងចំណោមប្រជាពលរដ្ឋ៦នាក់ នៅថ្ងៃមិ្សលមិញនេះ។ មន្ដ្រីដដែលបានបញ្ជាក់ថា ពលរដ្ឋខ្មែរទាំង៦នាក់ នោះទី១-ឈ្មោះ អៀត អូន អាយុ៣១ឆ្នាំ ស្លាប់នៅ កន្លែងកើតហេតុ មានទីលំនៅភូមិសាមគ្គី ឃុត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ទី២-ឈ្មោះ អុល យ៉េត អាយុ៤៩ឆ្នាំ (របួស) ទី៣-ឈ្មោះ យ៉េត កែវ អាយុ២៧ឆ្នាំ ទី៤-ឈ្មោះ ហ៊ាន ប៊ុល អាយុ២៦ឆ្នាំ មានទីលំនៅភូមិដងទង់ សង្កាត់កូនក្រៀល ក្រុងសំរោង (របួសធ្ងន់) ទី៥-ឈ្មោះ ឈឹម សាវី អាយុ៣៣ឆ្នាំ មានទីលំនៅភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លងវែង និងទី៦-ឈ្មោះ ប៊ុត សួស អាយុ៤២ឆ្នាំ មានទីលំនៅភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។

បច្ចុប្បន្នមន្ដ្រីជំនាញកម្ពុជា កំពុងធ្វើការចរចារជាមួយភាគីថៃដើម្បីយកសាកសពប្រគល់ឲ្យក្រុមគ្រួសារ និង យកជនរងគ្រោះទៅសង្គ្រោះ ព្រោះថាពេលនេះជនរងគ្រោះនៅលើភ្នំនៅឡើយទេ រីពលរដ្ឋ៤នាក់ទៀត ដែលមិន មានរងរបួស ពួកគាត់បានទៅដល់ផ្ទះរៀងៗខ្លួនហើយ៕

website_news/2016070903.txt · Last modified: 2017/03/12 15:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki