website_news:2016070905

ឆ្មាំសមុទ្រអ៊ីតាលីអះអាងថា ជនអន្តោប្រវេសន៍ ២៧០០នាក់ត្រូវបានសង្គ្រោះ និង ១៥នាក់ទៀតស្លាប់ត្រឹមរយៈពេល ១ថ្ងៃ

(http://bayontv.com.kh) 07/09/2016

អ៊ីតាលី៖ ក្រុមឆ្មាំសមុទ្រអ៊ីតាលីបានអះអាងថា សាកសពមនុស្ស ១៥នាក់ត្រូវបានរកឃើញ និងជនអន្តោ ប្រវេសន៍ ២៧០០នាក់ត្រូវបានជួយសង្គ្រោះ នៅតំបន់ឆ្នេរសមុទ្រប្រទេសលីប៊ីកាលពីថ្ងៃចន្ទ ដែលជាថ្ងៃនៃការចាក ចេញទ្រង់ទ្រាយធំមួយពីតំបន់ភាគខាងជើងអាហ្វ្រិក។ ទាហានជើងទឹកអ៊ីតាលីបានល្បាតដែលជាផ្នែកមួយ នៃ បេសកកម្មប្រឆាំងនឹងការរត់ពន្ធមនុស្សខុសច្បាប់របស់សហភាពអឺរ៉ុប។

នៅថ្ងៃដដែលនោះទាហានជើងទឹកអ៊ីតាលីបានអះអាងថា សាកសពមនុស្ស ៦នាក់ត្រូវបានរកឃើញ ក្រោយពេលដែលក្រុមជនភៀសខ្លួនបានធ្លាក់ពីលើទូកពោងធ្លាយរបស់ពួកគេ។ ដោយឡែកក្រុមឆ្មាំសមុទ្របាន រាយការណ៍ថា ជនអន្តោប្រវេសន៍ទាំងអស់នេះត្រូវបានសង្គ្រោះ ចេញពីទូកពោងផ្ទុកលើសចំណុះប្រកបដោយគ្រោះ ថ្នាក់ចំនួន ១៩គ្រឿង និងទូកតូច ៗ៤គ្រឿងផ្សេងទៀត។ សូមបញ្ជាក់ថា កាលពីសប្ដាហ៍មុន សមុទ្រហាក់រាង ស្ងប់ បន្តិច ហើយការធូរលុងច្បាប់ទម្លាប់របស់ប្រទេសលីប៊ី បានបើកផ្លូវសម្រាប់ក្រុមរត់ពន្ធមនុស្សខុសច្បាប់ ដឹកជញ្ជូន ជនភៀសខ្លួន ១៣០០០នាក់ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេត្រឹមរយៈពេល៤ថ្ងៃប៉ុណ្ណោះ៕ អត្ថបទ៖ សារ៉ាត់

website_news/2016070905.txt · Last modified: 2017/03/12 15:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki