website_news:2016071105

ពលករចំណាកស្រុកមិនមែនជាបញ្ហានៅតែកម្ពុជា

(http://ann.com.kh) ថ្ងៃថ៍ន្ទ ទី០៧ ខែវិច្ឆិការ ឆ្នាំ២០១៦

រាជធានីភ្នំពេញៈ នៅព្រឹកមិញនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា បាន ថ្លែង ថា បញ្ហាពលករចំណាកស្រុក មិនមែនជាបញ្ហាតែនៅសង្គមកម្ពុជា នោះទេ។ នាថ្ងៃចែកសញ្ញាប័ត្រជូនគរុនិស្សិត និងនិស្សិត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នេះមិនមែន បញ្ហារបស់កម្ពុជាទេ វាគឺជាបញ្ហាតំបន់ ហើយសូម្បីតែប្រទេសថៃ ក៏មានពលករចំណាកស្រុកទៅធ្វើការនៅកូរ៉េ នៅជប៉ុន អារ៉ាប់ប៊ីសាអូឌីត ជាដើម ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់ហ្វីលីពិន វិញ គឺមានពលករចំណាកស្រុក ប្រមាណជា ១០ លាននាក់ នៅក្នុងនោះ នៅកម្ពុជា មានប្រមាណជា ជាង ១០.០០០ នាក់ ដែរ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងកត់សំគាល់និងប្រតិកម្មមួយចំនួនទៅហ្នឹងអ្នកដែលបាន បញ្ចេញប្រតិកម្ម ទៅហ្នឹងពាក្យស្លោកមួយឃ្លាររបស់លោកស្រី អង់ សានស៊ូជី ដែលបានថ្លែងទៅកាន់ ពលករចំណាក ស្រុករបស់ខ្លួននៅក្នុងប្រទេសថៃ “ តោះយើងត្រឡប់ទៅផ្ទះវិញ “។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះ បី ជាលោកស្រី បានបង្កើតការងារធ្វើនៅភូមា បានរាប់លាននាក់ ក៏ដោយ ប៉ុន្តែសូមកត់ចំណាំមើលថា តើ ពលករ ចំណាកស្រុក ភូមា ត្រឡប់ទៅធ្វើការនៅក្នុងប្រទេស ភូមា វិញ ឫ ក៏អត់ខណៈដែលនៅថៃ ពួកគេទទួល បាន ប្រាក់បៀវត្សរ៍ ពី ២០០ ទៅ ៣០០ ដុល្លារនៅក្នុងមួយ ខែ ហើយនៅភូមា គឺមានត្រឹមតែពី ៦៧ ទៅ៨០ ដុល្លារ ។

website_news/2016071105.txt · Last modified: 2017/03/16 10:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki