website_news:2016080402

ឆ្មាំសមុទ្រអ៊ីតាលីបានជួយសង្គ្រោះជនអន្តោប្រវេសន៍ជាង ៣០០នាក់នៅកោះស៊ីស៊ីលី

(http://bayontv.com.kh/8/04/2016)

អ៊ីតាលី៖ ឆ្មាំសមុទ្រអ៊ីតាលីកាលពីម្សិលមិញ បានបញ្ចេញរូបភាពវីដេអូថ្មីនៃការជួយសង្គ្រោះជនអន្តោប្រវេសន៍ចំនួន ៣១៤នាក់ ពីទូកមួយគ្រឿងក្នុងស្ថានភាពអាកាសធាតុអាក្រក់ ក្នុងទីក្រុងស្ត្រេតនៃកោះស៊ីស៊ីលី។ ក្នុងរបាយការណ៍មួយកាលពីម្សិលមិញឆ្មាំសមុទ្រនិយាយថា ជនអន្តោប្រវេសន៍ត្រូវបានជួយសង្គ្រោះកាលពីថ្ងៃពុធទី៦ មេសា ក្នុងស្ថានភាពគ្រោះថ្នាក់។ ឆ្មាំសមុទ្រអ៊ីតាលីបាននិយាយថា ទូកផ្ទុកមនុស្សយ៉ាងណែននេះ បានចេញដំណើរពីប្រទេសអេហ្ស៊ីប។ របាយការណ៍ដដែលនិយាយថា ក្នុងចំណោមជនអន្តោប្រវេសន៍ត្រូវបានជួយសង្គ្រោះចំនួន៣១៤ មានស្ត្រី ៥១នាក់ និង ១០៧នាក់ជាអនីតិជន។

ជនអន្តោប្រវេសន៍រួមទាំងពលរដ្ឋស៊ីរី, អេហ្ស៊ីប, ប៉ាឡេស្ទីន, លីប៊ី,អេរីទ្រី, សូម៉ាលី,ស៊ូដង់ និងជាតិសាសន៍ដ៏ទៃទៀតនៃកោះកូមូរ៉ូ។ ពួកគេត្រូវបានបញ្ជូនចូលនាវានៃអង្គភាពឆ្មាំសមុទ្រ ទៅកាន់ដែនដីអ៊ីតាលីជាទីដែលពួកគេត្រូវគេរំពឹងថា បានមកដល់នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ៕ អត្ថបទ៖ សុខមាន

website_news/2016080402.txt · Last modified: 2017/02/28 12:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki