website_news:2016080703

បណ្ដេញជនជាតិចិនម្នាក់ចេញពីប្រទេសកម្ពុជា រឿងជួញដូរមនុស្សឆ្លងដែន

(http://bayontv.com.kh/archives) 08/07/2016

ភ្នំពេញ ៖ ជនជាតិចិនម្នាក់នឹងត្រូវបណ្ដេញចេញពីប្រទេសកម្ពុជា ក្រោយអនុវត្តទោសបញ្ចប់ ដែលតុលាការរកឃើញថាបានប្រព្រឹត្តបទល្មើសជួញដូរមនុស្សឆ្លងដែន ។

អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក កោ វណ្ឌី កាលពីល្ងាចថ្ងៃទី៧ខែកក្កដា សម្រេចផ្ដន្ទាទោសបុរសជនជាតិចិនម្នាក់និងជនជាតិខ្មែរ៣នាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗ រយៈពេល៤ឆ្នាំ តែអនុវត្តទោសត្រឹម ២ឆ្នាំប៉ុណ្ណោះ និង ពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន៥លានរៀលចូលថវិការដ្ឋ ។ ក្នុងសាលក្រមនេះ តុលាការសម្រេចបណ្ដេញជនជាតិចិន ចេញពីប្រទេសកម្ពុជា ក្រោយអនុវត្តទោសបញ្ចប់ ។

ក្រុមជនជាប់ចោទ ត្រូវបានចោទប្រកាន់ពីបទការទទួលយកមនុស្សដោយមានគោលដៅជួយដល់ជនល្មើស ប្រព្រឹត្តនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ តាមមាត្រា ២០ នៃច្បាប់ស្ដីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើជួញដូរផ្លូវភេទ មាត្រា ១០៧ និងមាត្រា ១០៨ នៃក្រមព្រហ្មទណ្ឌ មន្ត្រីតុលាការ បញ្ជាក់ថា ជនជាប់ចោទទី១ ឈ្មោះ គី ឈាងអាន ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូឌុប ទី២ ឈ្មោះ ស្រី ហួ ភេទស្រី អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ ជាប្រពន្ធជនជាប់ចោទឈ្មោះ គី ឈាងអានទី៣ ឈ្មោះ អ៊ឹម ហៀប ភេទស្រី អាយុ ៦០ឆ្នាំ និង ទី៤ ឈ្មោះ ឆាវ វូហ័រ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន ៕

website_news/2016080703.txt · Last modified: 2017/03/10 10:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki