website_news:2016080705

តម្រួតថៃ បញ្ជូនសពពលករ២នាក់ដែលស្លាប់ដោយជំងឺគាំង បេះដូង

(http://ppt-news.net) ចេញផ្សាយ ថ្ងៃទី 08/07/2016

ខេត្តបន្ទាយមានជ័យ ៖ កាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ តាមសេចក្តីរាយការណ៍របស់បញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានអោយដឹងថាអគ្គកុងស៊ុលកម្ពុជាប្រចាំនៅខេត្តសាកែវប្រទេសថៃ បានសហការគ្នាជាមួយសមត្ថកិច្ចកម្ពុជាថៃបានធ្វើការបញ្ជូនសពពលករខ្មែរដែលបានស្លាប់នៅស្រុកថៃដោយជម្ងឺចំនួន២នាក់មកតាមច្រកទ្វារអន្តជាតិប៉ោយប៉ែតក្នុងខេត្តបន្ទាយមានជ័យយកមកឲ្យបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី។

លោកវរៈសេនីយ៍ត្រី ជា ដា មេបញ្ជាការកងរាជអាវុធក្រុងប៉ោយប៉ែតបានឲ្យដឹងថាជនរងគ្រោះទាំង២នាក់១មានឈ្មោះ ជឹម វណ្ណសាក់ ភេទ‌ប្រុស‌ អាយុ២៦ឆ្នាំ មាន‌ស្រុក‌កំណើតនៅភូមិពញាក្រែក ‌ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មុខរបរ ធ្វើកម្មករនៅខេត្តសមុទ្រប្រាកាន ប្រទេសថៃ បានស្លាប់ដោយជម្ងឺខ្យល់គ កាលព‌ីថ្ង‌ៃទី៥ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៤និង៣០នាទីនៅបន្ទប់ជួលប្រទេសថៃ២ឈ្មោះមានឈ្មោះ ឈឺន គីម ភេទប្រុស អាយុ៣១ឆ្នាំមានទីលំនៅភូមិគោកថ្មី ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប មុខរបរ ជាកម្មករសំណង់នៅខេត្តកូរ៉ាត ប្រទេសថៃស្លាប់ដោយជម្ងឺគាំងបេះដូង កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង១៥និ០០នាទីនៅបន្ទប់ជួលប្រទេសថៃ។

លោក ជា ដា បានបញ្ជាក់ទៀតថាសពពលករទាំង២នាក់ត្រូវបានតម្រួតថៃបញ្ជូនមកដល់ច្រកអន្តរជាតិនៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ ក្នុងពេលនោះមានក្រុមគ្រួសារសពបានមកទទួលយកសពទៅស្រុកកំណើតដើម្បីបាត់ចែងធ្វើបុណ្យតាមប្រពៃនៅនៅផ្ទះរៀងៗខ្លួន៕

website_news/2016080705.txt · Last modified: 2017/03/10 10:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki