website_news:2016080706

កងកម្លាំងនគរបាលអ៊ីតាលីបានឃុំខ្លួនមនុស្ស ៤នាក់ដែលជាប់ចោទពីបទរត់ពន្ធមនុស្ស

(http://bayontv.com.kh/archives) 08/07/2016

អ៊ីតាលី៖ នគរបាលអ៊ីតាលីបានឃុំខ្លួនអ្នករត់ពន្ធមនុស្សចំនួន ៤នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារជាមួយជនអន្តោប្រវេសន៍ ៤៩១នាក់ជួយសង្គ្រោះដោយកងទ័ពជើងទឹកអ៊ីតាលី ខណៈពួកគេបានព្យាយាមទៅកាន់ ប្រទេសក្នុងសមាជិកអឺរ៉ុបនេះតាមសមុទ្រ។

នគរបាលកំពុងរង់ចាំនៅកំពង់ផែផូហ្សាឡូរបស់កោះស៊ីស៊ីលី នៅពេលនាវាកងទ័ពជើងទឹកអ៊ីតាលីឈ្មោះថា Driade បានមកដល់ជាមួយជនអន្តោប្រវេសន៍ពេញនាវា រួមទាំងស្ត្រីចំនួន ៨៣នាក់ និងអនីតិជន ៣នាក់ត្រូវបានជួយសង្គ្រោះពីទូកកៅស៊ូ ៣គ្រឿង និងទូកតូចមួយអណ្ដែតក្នុងអាកាសធាតុគ្រោះថ្នាក់លើសមុទ្រមេឌីទែរ៉ាណេ។ រូបថតទាំងឡាយថតដោយជនអន្តោប្រវេសន៍នៅលើទូក បានជួយនគរបាលកំណត់អត្តសញ្ញាណរបស់ជនជាប់ចោទរត់ពន្ធមនុស្សដោយងាយស្រួល។ នគរបាលនិយាយថា ជនរត់ពន្ធមនុស្ស ៤នាក់នោះមកពីប្រទេសបង់ក្លាដែស, ហ្គាណា, តូហ្គោ និងសេណេហ្គាល់៕ អត្ថបទ៖ សុខមាន

website_news/2016080706.txt · Last modified: 2017/03/10 10:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki