website_news:2016081102

សម្ដេចនាយករដ្ឋមន្ដ្រីថា ពលរដ្ឋខ្មែរគួរធ្វើការក្នុងប្រទេសជាជាងទៅក្រៅប្រទេស

(http://wmc.org.kh) ដោយ៖ លៀ ស៊ីណា | ថ្ងៃទី 07 វិច្ឆិកា 2016 | ម៉ោង 9:41 AM

ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅថ្ងៃ ចន្ទ ទី០៧ វិច្ឆិកា នេះ បានលើកឡើងពីលក្ខខណការងារមួយចំនួននៅក្នុងប្រទេសដែលលោកថា ពលរដ្ឋខ្មែរគួរតែស្វះស្វែងរកការងារក្នុងប្រទេសរបស់ខ្លួនជាជាង ទៅក្រៅប្រទេស។

សម្តេច នាយករដ្ឋមន្រ្ដី ហ៊ុន សែន សម្ដេច នាយករដ្ឋមន្ដ្រីដែលទំនងជាលើកដំបូង បាននិយាយយោងដល់ការងាររបស់ពលរដ្ឋខ្មែរ នៅក្នុងប្រទេសប្រៀបធៀបទៅនឹងប្រទេស ដទៃ ជាពិសេសគឺប្រទេសភូមា។ សម្ដេចនាយករដ្ឋមន្ដ្រីមានប្រសាសន៍ថា ប្រាក់បៀវត្សសម្រាប់តម្លៃពលកម្មក្នុងប្រទេសបច្ចុប្បន្នក៏មិនតិចជាងប្រទេសជិតខាងដែរ បើប្រៀបធៀបទៅនឹងប្រទេស ភូមា ឬមីយ៉ាន់ម៉ា។ សម្ដេច បានបញ្ជាក់ទៀតថា លក្ខខណមួយចំនួននៅក្រៅប្រទេសមិនល្អសម្រាប់ការរស់នៅនោះទេ ដែលគួរណាស់ស្វះស្វែងរកការងារក្នុងប្រទេសប្រសើរជាង។ ប្រមុខរដ្ឋាភិបាល ក៏បានទទូចឱ្យក្រុមអ្នករិះគន់ ត្រូវពិចារណាឡើងវិញ ដែលសម្ដេចថា ប្រជាជនប្រទេសភូមាជាច្រើនសែននាក់ ក៏មិនបាន ត្រឡប់ទៅប្រទេសភូមាវិញដែរ។

សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន មានប្រសាសន៍ដូចនេះក្នុងពិធីជួប និស្សិតនៅវិជ្ជាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស នៅមជ្ឈមណ្ឌលកោះពេជ្រ។

តាមតួលេខក្រៅផ្លូវការ ដែលធ្វើឡើងដោយអង្គការមិនមែនរដ្ឋាភិបាល ពលរដ្ឋខ្មែរទៅ ធ្វើការនៅប្រទេសថៃ មាន ជាង ៧០ម៉ឺននាក់ នៅ ម៉ាឡេស៊ី និងប្រទេស កូរ៉េខាងត្បូង ជិត១០ម៉ឺននាក់ ៕

website_news/2016081102.txt · Last modified: 2017/03/16 10:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki