website_news:2016081104

ពលករកម្ពុជានៅប្រទេសកូរ៉េ ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល

(https://kohsantepheapdaily.com.kh) សុខ សារ៉ាយ ថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ម៉ោង ១០:០៥

ខេត្តឃ្យុងគីដូ ៖ ពលករកម្ពុជាស្ថិតក្នុងប្រទេសកូរ៉េ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលតែងគិតគូរជួយដល់ពលរដ្ឋ ទោះនៅឆ្ងាយពីប្រទេសក្តី ការថ្លែងអំណរគុណនេះ ធ្វើឡើងគ្រាដែលផ្ទះស្នាក់នៅបណ្តោះអាសន្ន សម្រាប់ពលករកម្ពុជា នៅប្រទេសកូរ៉េខាងត្បូងចំនួន២តំបន់ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ហើយ ។ ការដាក់សម្ពោធនេះ ប្រព្រឹត្តទៅក្នុងពេលដែលមានដំណើរទស្សនកិច្ចរបស់លោកហ៊ុន ម៉ាណែត និងក្រុមការងារយុវជន និងគណៈប្រតិភូក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា មកកាន់សាធារណៈរដ្ឋកូរ៉េ នៅចុងសប្តាហ៍មកនេះ ថ្ងៃទី៥-៦ វិច្ឆិកា ឆ្នាំ២០១៦ ដែកផ្ទះស្នាក់នៅដាក់សម្ពោធនេះ គឺស្ថិតនៅទីក្រុងស៊ូវុន និងទីក្រុងអានសាន នៃខេត្តឃ្យុងគីដូ។

ពិធីសម្ពោធនៅតំបន់ស៊ូវ៉ុន គឺមានវត្តមានរបស់លោកហ៊ុន ម៉ាណែត, ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ លោកឡុង ឌីម៉ង់, ក្រុមការងារយុវជនប្រចាំនៅប្រទេសកូរ៉េ, ក្រុមការងារក្រសួងការងារ, តំណាងសមាគមពលកររួមទាំងបងប្អូនពលករខ្មែរ។ ចំណែកខាងភាគីកូរ៉េ ដែលចូលរួមមានសមាជិកសភាស៊ូវ៉ុនលោក Kim Jin-Pyo, អភិបាលក្រុងស៊ូវ៉ុន, ប្រធានមជ្ឈមណ្ឌល ព្រះពុទ្ធ សាសនា ទីក្រុងស៊ូ វ៉ុនព្រះសង្ឃ Sung Kwan និងមន្ត្រីកូរ៉េមួយចំនួនទៀត ។

website_news/2016081104.txt · Last modified: 2017/03/16 10:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki