website_news:2016081105

ប្រហារជីវិតប្តីប្រពន្ឋដែលបង្អត់អាហារស្ត្រីខ្មែរដល់ស្លាប់

(https://kohsantepheapdaily.com.kh) ដោយ ៖ សហការី ថ្ងៃសុក្រ ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ម៉ោង ១៥:២៤

ប្រទេសម៉ាឡេស៊ី ៖ ទីបំផុតទៅសាលាឧទ្ឋរណ៍របស់ប្រទេសម៉ាឡេស៊ី បានសម្រេចកាត់ទោសប្រហារជីវិតទៅលើប្តីប្រពន្ឋជនជាតិម៉ាឡេស៊ីដែលបង្អត់អាហារស្ត្រីខ្មែរអ្នកបម្រើរហូតដល់បាត់បង់ជីវិត ។

ការសម្រេចរបស់សាលាឧទ្ឋរណ៍កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦កន្លងមកនេះ បានធ្វើឡើងបន្ទាប់ពីតុលាការនៃខេត្តប៉េណាំង នៃប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១៣ បានកាត់ទោសប្តីប្រពន្ធរូបនេះឲ្យជាប់ពន្ធនាគារចំនួន២៤ឆ្នាំក្នុងម្នាក់ៗ ពីបទមនុស្សឃាតដោយអចេតនានោះរួមក ។ ជនជាតិម៉ាឡេស៊ីដែលត្រូវប្រហារជីវិតនោះ ប្តីឈ្មោះSoh Chew Tong អាយុ៤៦ឆ្នាំ និងប្រពន្ឋឈ្មោះ Chin Chui Ling អាយុ៤៣ ឆ្នាំ ។

គួររំឮកថា ស្ត្រីខ្មែរអ្នកបម្រើប្តីប្រពន្ឋខាងលើ ដែលគេមិនបង្ហាញឈ្មោះ តែខាងមន្ត្រីសុខាភិបាលម៉ាឡេស៊ីថា នាងមានអាយុ២៤ឆ្នាំ កម្ពស់១,៥០ ទម្ងន់តែ២៦គីឡូក្រាមប៉ុណ្ណោះនៅពេលស្លាប់ បានទៅរស់នៅស៊ីឈ្នួលប្តីប្រពន្ធដែលត្រូវប្រហារជីវិតនោះកាលពីឆ្នាំ២០១១ តែដោយសារការបង្អត់អាហារស្ត្រីខ្មែរមិនស្គាល់អត្តសញ្ញាណនោះ ក៍បានស្លាប់នៅឆ្នាំ២០១២កន្លងទៅ៕

website_news/2016081105.txt · Last modified: 2017/03/16 10:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki