website_news:2016081202

ប៉ូលីសវៀតណាមស្គាល់អត្តសញ្ញាណខ្ទើយវៀតណាម ដែលធ្វើបាបឆក់ក្មេងខ្មែរហើយ ពេលនេះ កំពុងស្វែងរកចាប់ខ្លួន

(http://komsan.khmer-note.com) December 7, 2016

ប្រទេសវៀតណាម៖ ថ្មីៗនេះ យោងតាមការឲ្យដឹងពីលោក Ho Si Tien អគ្គនាយកប៉ូលីសស៊ើបអង្កេតឧក្រិដ្ឋកម្មសណ្ដាប់ធ្នាប់សង្គមប្រទេសវៀតណាម បានធ្វើកិច្ចសហការជាមួយនឹងសមត្ថកិច្ចរបស់ប្រទេសកម្ពុជា ដើម្បីធ្វើការតាមចាប់ខ្លួនជនជាតិវៀតណាមម្នាក់ ដែលបានប្រើប្រាស់អំពើហឹង្សាយកឧបករណ៍ឆក់មកធ្វើបាបកុមារកម្ពុជា។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ការឆក់ធ្វើបាបកុមារកម្ពុជានេះគឺបានកើតឡើងនៅក្នុងទឹកដីខេត្តរតនគិរី ដោយបុរសសញ្ជាតិវៀតណាមម្នាក់បានយកឧបករណ៍ឆក់នោះទៅដាក់ឆក់កុមាររងគ្រោះគ្រប់កន្លែងនេះរាងកាយធ្វើឲ្យកុមាររងគ្រោះនោះស្រែកយំឈឺចាប់យ៉ាងខ្លាំង។ មិនត្រឹមតែប៉ុនហ្នឹងទេ បុរសជនជាតិវៀតណាមនេះបានថតវីដេអូនៃសកម្មភាពឆក់ក្មេងលេងនេះ ហើយបង្ហោះដាក់លើបណ្តាញសង្គមថែមទៀតផងធ្វើឲ្យមានមនុស្សជាច្រើននាក់មើលឃើញហើយប្រតិកម្មស្តែងៗខ្លាំងៗ ជាពិសេសនោះគឺសមត្ថកិច្ចក្នុងខេត្តផ្ទាល់តែម្តង។

ដូចនេះហើយ សមត្ថកិច្ចបានចេញប្រតិបត្តិការចុះចាប់អ្នកដែលធ្វើបាបក្មេងនោះដោយចាប់បានបក្សពួករបស់បុរសដៃដល់ចំនួន៣នាក់ដោយម្នាក់ជាជនជាតិហូឡង់ និង២នាក់ទៀតគឺជាជនជាតិខ្មែរដែលមានមុខរបរជាអ្នកបកប្រែភាសាឲ្យពួកគេ។ ដោយចាប់បុរសដែលធ្វើបាបក្មេងនោះមិនបាន សមត្ថកិច្ចក៏បានធ្វើការស្នើសុំឲ្យមានការជួយអន្តរាគមន៍ពីខាងសមត្ថកិច្ចវៀតណាម។ ចុងក្រោយ សមត្ថកិច្ចវៀតណាមក៏បានរកឃើញ និងស្គាល់អត្តសញ្ញាណបុរសសញ្ជាតិវៀតណាមធ្វើបាបក្មេងនោះហើយ ដោយគេនោះមានឈ្មោះថា Nguyen Thanh Dung មានដើមកំណើតពីខេត្ត An Giang ប៉ុន្តែសមត្ថកិច្ចវៀតណាមកំពុងតាមស្វែងរកចាប់ខ្លួន ដើម្បីយកមកសួរនាំ។ បច្ចុប្បន្ននេះគេនៅមិនទាន់ដឹងព័ត៌មានច្បាស់ពីប្រទេសវៀតណាមថា តើបុរសរូបនោះត្រូវបានចាប់ខ្លួនហើយឬនៅនោះទេ?

website_news/2016081202.txt · Last modified: 2017/03/16 13:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki