website_news:2016081203

ចាប់បានហើយ !! ជនជាតិយួន(ខ្ទើយ)ដែលប្រើឧបករណ៍ឆក់ក្មេង អាយុ២ឆ្នាំគួរឲ្យរន្ធត់ចិត្ត

(http://www.vd7news.com) December 08,2016

ភ្នំពេញ៖ ការរត់គេចខ្លួនរហូតដល់យប់ថ្ងៃទី០៧ធ្នូ ២០១៦នេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ។ ការចាប់ខ្លួននេះ ធ្វើឡើងនៅទីក្រុង(ហូជីមិញ)ប្រទេសវៀតណាមឯណោះ ។ នេះបើតាមការអះអាងរបស់ព្រះរាជអាជ្ញារងម្នាក់ និងមន្រ្តីនគរបាលម្នាក់នៅខេត្តមណ្ឌលគិរី។ បុរសខ្ទើយភេទទី៣ដែលបានធ្វើទារុណកម្មយ៉ាងឃោរឃៅ ទៅលើកុមារអាយុ២ឆ្នាំជាកូនប្រជាពលរដ្ឋខ្មែរម្នាក់នេះ នៅស្រុកពេជ្រាដា ខណ្ឌមណ្ឌលគិរី។ ទោះជាយ៉ាងណា ប្រភពដដែលបាននិយាយថា ជនសង្ស័យរូបនេះ មិនទាន់ដឹងថានឹងបញ្ជូនមកប្រទេសកម្ពុជានៅពេលណាឡើយ តែសមត្ថកិច្ចកម្ពុជាថា បានសហការជាមួយខាងនគរបាលវៀតណាមហើយ ដើម្បីយកជននេះមកប្រទេសកម្ពុជា បញ្ជូនទៅឲ្យតុលាការចាត់ការតាមច្បាប់។

ប្រភពឲ្យដឹងថា ជនភេទទី៣ដែលបានធ្វើទារុណកម្មយ៉ាងឃោរឃៅទៅលើកុមារ២ឆ្នាំនោះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ឈ្មោះ Doung tanh ជាជនជាតិវៀតណាម។ ចំណែកឯក្មេងប្រុសរងគ្រោះ មានឈ្មោះ សូរ សៅ ជាកូនជនជាតិខ្មែរ រស់នៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលម្តាយឪពុកជាកម្មករចាំចំការកាកាវ ឲ្យជនជាតិហូឡង់ ស្ថិតនៅភូមិឃុំខាងលើ។

ហេតុការណ៍ធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរទៅលើកុមារកម្ពុជានេះ ត្រូវបានសមត្ថកិច្ចប្រាប់ថា បានកើតឡើងតាំងពីជាង២ខែមុនមកម្ល៉េះ នៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ប៉ុន្តែទើបតែធ្លាយនៅប៉ុន្មានថ្ងៃនេះ បន្ទាប់ពីមានការបញ្ចេញ Video នៃសកម្មភាពប្រើអំពើហិង្សាទៅលើក្មេងប្រុសដ៏កំសត់រូបនេះ តាមបណ្តាញសង្គម Facebook ធ្វើឲ្យប្រជាពលរដ្ឋខ្មែរដែលលេង Facebook ចេញមកថ្កោលទោលយ៉ាងខ្លាំងៗ និងសុំឲ្យសមត្ថកិច្ចពាក់ព័ន្ធតាមចាប់ជនដៃដល់រូបនេះផង។ ជាមួយគ្នានេះ ក៏មានអ្នកលេង Facebook សំរក់ទឹកភ្នែកសម្តែងការអាណិតអាសូរយ៉ាងពន់ពេកដល់ក្មេងប្រុសរងគ្រោះ ធ្វើឲ្យមានការ Share និងមើល វីដេអូមួយនេះរាប់ម៉ឺននាក់ឯណោះ។

website_news/2016081203.txt · Last modified: 2017/03/16 13:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki