website_news:2016081204

កាន់តែរន្ធត់ជាងមុន ប៉ូលីសវៀតណាមរកឃើញវិដេអូធ្វើទារុណកម្មកុមារចំនួន ៤៨ វិដេអូ នៅក្នុងទូរស័ព្ទខ្ទើយវៀតណាម

(http://komsan.khmer-note.com) December 8, 2016

កាលពីយប់មិញនេះប៉ូលីសវៀតណាមបានចាប់ជនល្មើស ដែលធ្វើទារុណកម្មទៅលើកុមារបានហើយ នៅឯប្រទេសវៀតណាម ហើយកំពុងរៀបចំឯកសារបញ្ជូនមកប្រទេសខ្មែរយើងផងដែរ។ ទាក់ទងនឹងករណីនេះ ប៉ូលិសវៀតណាម បានរកឃើញវីដេអូ clip ធ្វើទារុណកម្មលើកុមារចំនួន 48 វីដេអូ ក្នុងទូរសព្ទ របស់ខ្ទើយវៀណាមរូបនោះ ហើយប៉ូលីសកំពុងស្រាវជ្រាវមើលថាមានក្មេងប៉ុន្មាននាក់ និងជនជាតិអ្វីខ្លះដែលត្រូវគេធ្វើទារុណកម្ម។

គួរបញ្ជាក់ថាបន្ទាប់ពីមានការប្រតិកម្មយ៉ាងខ្លាំង ស្ទើរតែគ្រប់គ្នាពីអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ក្រោយឃើញខ្សែវីដេអូដ៏គួរឲ្យខ្លោចចិត្តមួយ ដែលក្មេងតូចដ៏គួរឲ្យអាណិតម្នាក់ត្រូវបានខ្ទើយជនជាតិវៀតណាមធ្វើបាប ដោយយកដែកឆក់មកឆក់គ្នាពេញរាងកាយ ធ្វើឲ្យគ្នាស្រែកយំឈឺចាប់យ៉ាងខ្លាំង ស្រាប់តែពេលថ្មីៗនេះមានលេចលឺព័ត៌មានថា ក្មេងតូចដ៏គួរឲ្យកំសត់នោះបានស្លាប់បាត់បង់ជីវិតហើយប៉ុន្តែព័ត៌មានទាំងនោះមិនពិតនោះទេ។ បច្ចុប្បន្នក្មេងតូចរូបនោះកំពុងរស់នៅជាមួយក្រុមគ្រួសារ ក្រោមការជួយជ្រោមជ្រែងមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីអង្គការ CPU។

ចំណែកខ្ទើយវៀតណាមនោះត្រូវបានមន្ត្រីជំនាញកម្ពុជាសហការជាមួយសមត្ថកិច្ចវៀតណាមកំពុងតែស្វែងរកតាមចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសឲ្យសមនឹងទង្វើរបស់ខ្លួន ដែលធ្វើបាបមកលើក្មេងតូចនោះ។ យោងតាមការឲ្យដឹងពីលោក Ho Si Tien អគ្គនាយកប៉ូលីសស៊ើបអង្កេតឧក្រិដ្ឋកម្មសណ្ដាប់ធ្នាប់សង្គមប្រទេសវៀតណាមបានឲ្យដឹងថា ខ្ទើយវៀតណាមនោះមានឈ្មោះថា Nguyen Thanh Dung មានដើមកំណើតពីខេត្ត An Giang៕

website_news/2016081204.txt · Last modified: 2017/03/16 13:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki