website_news:2016081205

អាជ្ញាធរវៀតណាមមិនប្រគល់អាខ្ទើយយួនឲ្យកម្ពុជា ខណៈក្មេងរងគ្រោះបញ្ជូនមកភ្នំពេញ

(https://kohsantepheapdaily.com.kh) ដោយ ៖ សាយ ករុណា ថ្ងៃព្រហស្បតិ៍ (08-12-2016 14:57)

រាជធានីភ្នំពេញ ៖ យោងតាមលោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងប្រាប់គេហទំព័រក្នុងស្រុកមួយនៅរសៀលថ្ងៃទី៨ធ្នូ នេះថា អាយួនខ្ទើយដែលធ្វើទារុណកម្មយ៉ាងព្រៃផ្សៃទៅលើកុមារកម្ពុជានេះ ត្រូវកាត់ទោសនៅប្រទេសវៀតណាមតែម្តង ក្រោយពីចាប់ខ្លួនបាន នៅខណ្ឌលេខ៧ ក្រុងហូជីមិញ ប្រទេសវៀតណាម នៅវេលាម៉ោង៨យប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ។

លោកឧត្តមសេនីយ៍ឯកបានឲ្យដឹងបន្តថា សមត្ថកិច្ចកម្ពុជាបានបញ្ជូនឯកសារពាក់ព័ន្ធទៅភាគីវៀតណាមរួចហើយ រហូតពួកគេបានចាប់ខ្លួនជនសង្ស័យរូបនេះបាន នៅទីក្រុងហូជីមីញ ។ ជនសង្ស័យនឹងត្រូវកាត់ទោសនៅប្រទេសវៀតណាម បើយោងទៅលើច្បាប់អន្តរជាតិ ។ លោកបញ្ជាក់ថា «យោងតាមច្បាប់អន្តរជាតិ យើងមិនអាចយកមកកាត់ទោសនៅប្រទេសយើងបានទេ បើទោះបីធ្វើខុសនៅលើដីយើងក៏ដោយ។ ដូចកម្ពុជាយើងក៏មិនអាចចាប់ពលរដ្ឋយើង ប្រគល់ឲ្យគេបានដែរ ទោះបីធ្វើខុសនៅប្រទេសគេ គឺយើងកាត់សនៅប្រទេសយើង»។ ចុងបញ្ចប់លោកម៉ក់ ជីតូ ក៏បានបញ្ជាក់ក្នុងន័យធៀបយ៉ាងខ្លីផងដែរថា កាត់ទោសនៅវៀតណាម នឹងមានសភាពធ្ងន់ធ្ងរ ជាងនៅកម្ពុជា ។

ជនដៃដល់ឈ្មោះ ង្វៀន តាំងដុង ភេទប្រុស ចរិតស្រី(ខ្ទើយ) អាយុ៣៤ឆ្នាំ ជាជនជាតិវៀតណាម បានសារភាពនៅមុខសមត្ថកិច្ចវៀតណាមថា ខ្លួនពិតជាបានប្រព្រឹត្តដូចសកម្មភាពមានក្នុងវីដេអូឃ្លីប ដែលបង្ហោះនៅលើហ្វេសប៊ុកពិតប្រាកដមែន ។ ហើយសមត្ថកិច្ច ក៏បានរកឃើញវីដេអូឃ្លីប ចំនួន៤៨ទៀត នៅក្នុងទូរស័ព្ទដៃរបស់ជនល្មើស ។ អាខ្ទើយយួនសារភាព វីដេអូធ្វើទារុណកម្មជាច្រើនទៀតនៅក្នុងទូរស័ព្ទដៃ។

ចំណែកឯកុមារា សូ សៅ និងម្ដាយ រួមទាំងបងប្អូន ត្រូវបានសមត្ថកិច្ចនគរបាលខេត្តមណ្ឌលគីរី និងមន្ត្រីអង្គការការពារសិទ្ធិកុមារ CPU នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី ធ្វើដំណើរតាមរថយន្ត ដើម្បីបន្តដំណើរមករាជធានីភ្នំពេញ នៅថ្ងៃនេះ ដើម្បីពិនិត្យមើលសុខភាពនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និងបន្តទទួលអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមនិងសប្បុរសជនផ្សេងទៀត នេះបើតាមការបញ្ជាក់អោយដឹងពីមន្ត្រីនគរបាលខេត្តមណ្ឌលគិរី នៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៨ ធ្នូ ២០១៦ នេះ៕

website_news/2016081205.txt · Last modified: 2017/03/16 13:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki