website_news:2016090203

ឆ្មាំសមុទ្រក្រិកបានជួយសង្គ្រោះជនអន្តោប្រវេសន៍ជាច្រើននាក់ទៀតនៅកោះឡេស្បូស

(http://bayontv.com.kh/ 09/02/2016)

ក្រិក៖ ឆ្មាំសមុទ្រក្រិកបានជួយសង្គ្រោះជនអន្តោប្រវេសន៍រាប់សិបនាក់ កំពុងព្យាយាមទៅកាន់កោះឡេស្បូសកាលពីម្សិលមិញ បន្ទាប់ពីមនុស្សយ៉ាងហោចណាស់ ៣៨នាក់បានលង់ទឹកស្លាប់ ជិតឆ្នេរសមុទ្ររបស់ប្រទេស ទួរគី។ លំហូរចូលនៃជនអន្តោប្រវេសន៍សំដៅទៅ កាន់ទឹកដីអឺរ៉ុបនៅតែបន្តឥតស្រាកស្រាន បើទោះជាអាកាសធាតុរដូវរងារ និងការតាំងចិត្តរបស់ប្រទេសទួរគីព្យាយាមបញ្ឈប់លំហូរជាថ្នូរ ទៅនឹងជំនួយហិរញ្ញវត្ថុយ៉ាងណាក៏ដោយ។ ប្រទេសក្រិកគឺជាខ្សែបន្ទាត់ជួរមុខ នៃវិបត្តិការធ្វើអន្តោប្រវេសន៍ធំបំផុតរបស់អឺរ៉ុប ចាប់តាំងពីសង្គ្រាម លោកលើកទី២ មកជាមួយការធ្វើដំណើរតាមទូកផ្ទុកមនុស្ស លើសសំណុះមកកាន់មាត់សមុទ្ររបស់ខ្លួន ពីប្រទេសជិតខាងទួរគីរាប់ពាន់នាក់។ ក្នុងកិច្ចសហប្រតិបត្តិការណ៍ជួយសង្គ្រោះមួយ ថតដោយសារព័ត៌មានរ៉យទ័រ បានបង្ហាញពីទូកល្បាតល្បឿនលឿន របស់អង្គភាពឆ្មាំសមុទ្រក្រិកនៅជម្លោះសមុទ្រអេហ្គីន និងកោះឡេស្បូស និងនៅឆ្នេរសមុទ្រទួរគីឯណោះវិញ ត្រូវគេមើលឃើញកំពុងដឹកជញ្ជូនជនអន្តោប្រវេសន៍យ៉ាងច្រើនដោយទូកកៅស៊ូ រួមទាំង ស្ត្រី និងកុមារ។ កាលពីព្រឹកម្សិលមិញមនុស្សយ៉ាងហោចណាស់ ៣៨នាក់បានលង់ទឹកស្លាប់ នៅឆ្នេរសមុទ្ររបស់ប្រទេសទួរគី ក្នុងឧប្បត្តិហេតុ ២ដាច់ដោយឡែកពីគ្នា ខណៈពួកគេព្យាយាមទៅកាន់កោះរបស់ប្រទេសក្រិក។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះមាន ១១នាក់ជាកុមារ។ ហើយសហប្រតិបត្តិការណ៍ស្វែងរកអ្នកនៅមានជីវិត នៅកំពុងធ្វើនៅ ឡើយដោយឆ្មាំសមុទ្រទួរគី៕ អត្ថបទ៖ សុខមាន

website_news/2016090203.txt · Last modified: 2017/02/27 14:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki