website_news:2016090301

ពលករខ្មែរ៥នាក់ ត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនមកកម្ពុជាវិញ ក្រោយពីជាប់ឃុំអស់ជាង១ឆ្នាំ ពីបទកាប់ឈើខុសច្បាប់

(http://bayontv.com.kh/archives/08/03/2016)

ឧត្តរមានជ័យ៖ ពលរដ្ឋខ្មែរ ០៥ នាក់ ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញ កាលពីវេលា១២និង៣០នាទីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ តាមច្រកអន្តរជាតិជាំសាង៉ាំ ស្ថិតនៅភូមិលើភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោយពីពលរដ្ឋទាំងអស់នេះ ជាប់ពន្ធនាគាអស់រយៈពេលជាច្រើនឆ្នាំមក នៅក្នុងប្រទេសថៃ។ នគរបាលអន្តោប្រវេសន៍ច្រកជាំសាង៉ាំ បានឲ្យដឹងថា ពលរដ្ឋដែលថៃចាប់បញ្ជូនមកស្រុកកំណើតវិញមានឈ្មោះ ឃុត ញោម ភេទប្រុសអាយុ៣៦ឆ្នាំរស់នៅភូមិត្រពាំងល្បើក ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត–២ឈ្មោះញន ថុល ភេទប្រុសអាយុ២៤ឆ្នាំ រស់ភូមិ ឃុំដូចគ្នា–៣ឈ្មោះមុំ នឿន ភេទប្រុសអាយុ៣៣ឆ្នាំរស់នៅដូចគ្នា–៤ឈ្មោះចាន់ ម៉ោង ភេទប្រុសអាយុ២៤ឆ្នាំរស់នៅភូមិទួលទ្រាស ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ –៥ឈ្មោះវង្ស ហ៊ុន ភេទប្រុសអាយុ២១ឆ្នាំរស់នៅភូមិទួលទ្រាស ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សមត្ថកិច្ចច្រកទ្វារខាងលើ បានបញ្ជាក់ថា ពលរដ្ឋខ្មែររូបនេះ ត្រូវសមត្ថកិច្ចថៃចាប់ខ្លួនកាលពីថ្ងៃ៩ ខែ៩ ឆ្នាំ២០១១ ពីបទឆ្លងដែនខុសច្បាប់ ចូលទៅកាប់ឈើក្រញូងក្នុងទឹកដី ថៃ តាមច្រកអូរស្វាយ ក្នុងស្រុកត្រពាំងប្រាសាទ។ក្រោយពីជាប់ ឃុំក្នុងពន្ធនាក្នុងខេត្តស៊ីសាកេត នៅនេះពលរដ្ឋរូបនោះត្រូវបានថៃដោះលេងឲ្យមានសេរីភាព និងបញ្ជូនមកស្រុកកំណើតវិញហើយ៕

website_news/2016090301.txt · Last modified: 2017/02/28 10:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki