website_news:2016090306

ជំរុំរបស់ក្រុមគ្រូពេទ្យគ្មានព្រំដែនបារាំងបានបើកទ្វារ ទទួលយកជនអន្តោប្រវេសន៍ដែលរស់នៅក្នុងជំរុំបណ្ដោះអាសន្នព្រៃស្បាត

(http://bayontv.com.kh/archives/08/03/2016)

បារាំង៖ ជំរុំដំបូងដែលបានប្រតិបត្តិតាមមាត្រដ្ឋានអន្តរជាតិ ត្រូវបានសាងសង់ឡើងដោយអង្គការក្រៅរដ្ឋាភិបាលបារាំងមានឈ្មោះថា ក្រុមគ្រូពេទ្យគ្មានព្រំដែនបានបើកទ្វារទទួលជនអន្តោប្រវេសន៍កាលពីម្សិលមិញ ដែលស្ថិតនៅចំងាយ 40គីឡូម៉ែត្រពីទីក្រុងកាឡៃ និងជំរុំគ្មានអនាម័យព្រៃស្បាតរបស់ខ្លួន។ ទីតាំងនេះគ្រោងនឹងស្វាគមន៍ជនអន្តោប្រវេសន៍ជាង 1,000នាក់នៅរយៈពេលជាង ៣ថ្ងៃក្រោយដែលរហូតមកដល់ពេលនេះ ពួកគេនៅតែកំពុងរស់នៅក្នុងស្ថានភាពខ្វះអនាម័យ ក្នុងជំរុំបណ្ដោះអាសន្នស្ថិតនៅជិតជំរុំចាស់ក្នុងទីក្រុងដដែលនោះនៅឡើយ។ ជនអន្តោប្រវេសន៍ដែលនឹងផ្លាស់មកស្នាក់នៅ ក្នុងជំរុំថ្មីនេះ នឹងអាចរស់នៅក្នុង បន្ទប់សាងសង់ពីឈើ និងមានផ្លូវទៅកាន់កន្លែងងូតទឹក ជាមួយការផ្ដល់ជូននូវទឹកក្ដៅ និងបង្គន់អនាម័យ។ អ្នកស្រី អែនជេលីក ម៉ូល័រ អ្នកសម្របសម្រួលមកពីអង្គការក្រុមគ្រូពេទ្យគ្មានព្រំដែនបាននិយាយថា ពួកអ្នកស្រីកំពុងធ្វើការងារផ្ដោតជាសំខាន់ លើការសាងសង់ ប្រព័ន្ធលូ, ប្រព័ន្ធទឹកស្អាត, អគ្គិសនីសម្រាប់មនុស្ស 2,500នាក់ជាមួយការបង្កើតបង្គន់អនាម័យ, បន្ទប់ ទឹក និងក្បាលរុំប៊ីណេទឹកឲ្យបានគ្រប់គ្រាន់។ ជំរុំនេះត្រូវបានសាងសង់ដោយក្រុមគ្រូពេទ្យគ្មានព្រំដែន MSF ជាមួយការជួយជ្រោមជ្រែងពីសំណាក់ទីក្រុងគ្រែនស៊ីន ដែលនឹងផ្ដល់លក្ខខណ្ឌរស់នៅងាយស្រួយជាង ការរស់នៅក្នុងជំរុំជនអន្តោប្រវេសន៍ដែលពួកគេកំពុងស្នាក់នៅសព្វថ្ងៃ៕អត្ថបទ៖ សុខមាន

website_news/2016090306.txt · Last modified: 2017/02/28 10:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki