website_news:2016090307

លិចនាវាពួកអន្តោប្រវេសន៍នៅសមុទ្រEGEEស្លាប់25នាក់

(https://kohsantepheapdaily.com.kh/ 07-03-2016 15:19) ដោយ ៖ ខាន់ សុខឃន ថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០១៦ ម៉ោង ១៥:១៩

សោកនាដកម្មនៃការលិចនាវារបស់ពួកអន្តោប្រវេសន៍កើតមានកាលពីថ្ងៃទី៦ មីនា នៅសមុទ្រ EGEE ក្នុងដែនទឹកនៃឆ្នេរសមុទ្រតួកគីជិតទីក្រុងឌីឌីម បណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច២៥នាក់ ក្នុងនោះមានកុមារ១៣នាក់ ពេលពួកគេប៉ុនប៉ងមកកាន់ប្រទេសក្រិក ។ អ្នកនៅរស់រានមានជីវិត១៥នាក់ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យ ។ ពួកគេត្រូវបានជួយសង្គ្រោះដោយសារអន្តរាគមន៍របស់កងល្បាតនៃកងឆ្មាំឆ្នេរសមុទ្រតួកគី ។ កាលពីយប់ថ្ងៃទី៥ មក៦ មីនា ពួកអ្នកជួយសង្គ្រោះអីុតាលីអាចសង្គ្រោះជនអន្តោប្រវេសន៍១៣នាក់ ក្នុងដែនទឹកនៃកោះ KOS ក្រោយពីកាណូតកៅស៊ូរបស់ពួកគេផ្ទុះបែក។ សរុបនាថ្ងៃទី៦ មីនា មនុស្សប្រមាណជា៣៦០នាក់ ដែលមកពីប្រទេសតួកគីត្រូវជួយសង្គ្រោះដោយកងឆ្មាំឆ្នេរសមុទ្រក្រិក ។ ពួកអ្នកទាំងនេះត្រូវបាននាំមកកាន់កោះ LESBOS ៕

website_news/2016090307.txt · Last modified: 2017/02/28 10:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki