website_news:2016090402

ប្រធានាធិបតីទួរគីថ្លែងថា ប្រទេសរបស់លោកប្រហែលមិនអនុវត្តន៍កិច្ចព្រមព្រៀងជនអន្តោប្រវេសន៍ទេ

(http://bayontv.com.kh08/04/2016/) ទួរគី៖ លោកប្រធានាធិបតីទួរគី តាយីប អឺដូហ្គែន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបាននិយាយថា ប្រទេសរបស់លោកនឹងមិនអនុវត្តន៍កិច្ចព្រមព្រៀង ជាមួយសហភាពអឺរ៉ុបជាថ្នូរនឹងជនអន្តោប្រវេសន៍ និងជនភៀសខ្លួនមកពីក្រិកឡើយ បើសិនសហភាពអឺរ៉ុបមិនបំពេញកាតព្វកិច្ចរបស់ខ្លួនចំពោះប្រទេសទួរគីទេនោះ។

ក្រោមកិច្ចព្រមព្រៀងបានឈានដល់ កម្រិតមួយអាចទទួលយកបានជាមួយសហភាពអឺរ៉ុប, ប្រទេសទួរគីបានយល់ព្រមទទួលយកមនុស្សមួយចំនួន ដែលបានទៅដល់ប្រទេសក្រិកដោយខុសច្បាប់ទាំងនោះត្រឡប់មកវិញ។ ប្រទេសទួរគីក៏បានព្រមព្រៀងទទួលមូលនិធិនានាផងដែរ ដើម្បីចំណាយលើជនអន្តោប្រវេសន៍តាមរយៈការធ្វើទិដ្ឋាការឆ្លងដែនដោយមិនគិតប្រាក់សម្រាប់ពលរដ្ឋទួរគី និងពន្លឿនការធ្វើជំនួបពិភាក្សា ជាមួយប្រទេសជាសមាជិករបស់សហភាពអឺរ៉ុប។ លោក អឺដូហ្គែន មិនបានបញ្ជាក់លំអិតច្រើនទេលើការសន្យាអ្វី ដែលសហភាពអឺរ៉ុបត្រូវតែបំពេញឲ្យខានតែបាននោះ៕

website_news/2016090402.txt · Last modified: 2017/02/28 12:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki