website_news:2016090501

ពលករ០៦នាក់អត់បាយក្រហាយទឹកក្នុងដីថៃ

(https://kohsantepheapdaily.com.kh) គេហទំព័រកោះសន្តិភាព ដោយ ៖ ម៉ុត សារុន ថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០១៦ ម៉ោង ១១:៥១

ខេត្តបន្ទាយមានជ័យ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា នៅវេលាថ្ងៃត្រង់ថ្ងៃទី០៩ ឧសភា ២០១៦ អាជ្ញាធរខ្មែរកំពុងអន្តរាគមន៍ជួយពលរដ្ឋខ្មែរ០៦នាក់ដែលចាញ់បោកមេខ្យល់នំាទៅធ្វើជាពលករក្នុងប្រទេសថៃ ប៉ុន្តែពួកគេទំាង០៦នាក់បានត្រូវគេដឹកយកទៅទម្លាក់ចោលនៅក្នុងស្រុកមឿង ខេត្តស្រះកែវ ។

បើតាមពលករឈ្មោះ សូរ សុខ មានស្រុកកំណើតនៅក្នុងភូមិអង្កាញ់ ឃុំអង្គរកា ស្រុកទ្រំាង ខេត្តតាកែវ បានឲ្យដឹងតាមទូរសព័្ទពីស្រុកមឿងប្រទេសថៃថា នៅព្រឹកថ្ងៃទី០៩ឧសភានេះ ពួកគេទំាង០៦នាក់កំពុងធ្វើដំណើររកផ្លូវចូលមកប្រទេសកម្ពុជាវិញ ប៉ុន្តែមិនស្គាល់ផ្លូវ និងពុំមានបាយទឹកទទួលទាននោះថែមទៀត ហើយថាពួកគេត្រូវក្រុមមេខ្យល់ដឹកទៅទម្លាក់ចោលក្នុងព្រៃស្រុកមឿងតំាងពីថ្ងៃទី០៥ ឧសភា ២០១៦មកម្ល៉េះ ។ មកដល់ម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃចន្ទដដែលនេះ កោះសន្តិភាពមិនអាចរកការសុំអត្ថាធិប្បាយពីស្ថានកុងស៊ុលខ្មែរប្រចំាខេត្តស្រះកែវបានទេ ៕

website_news/2016090501.txt · Last modified: 2017/03/02 12:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki