website_news:2016090903

ឡានតាកូម៉ាសង្ស័យដឹកពលករទៅថៃ បើកគេចគោយន្តកន្ត្រៃធ្លាក់មនុស្សស្លាប់ម្នាក់និងរបួស៤នាក់

(http://www.arey-news.com) ថ្ងៃទី 09 September 2016 ម៉ោង 8:54 am

កំពង់ឆ្នាំង៖ រថយន្តម៉ាកតាកូម៉ាមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AI6578 ដែលមានដឹកមនុស្សពេញនិងបើកបរក្នុងល្បឿនលឿនផងនោះ បានវាក់នឹងគោយន្តកន្ត្រៃហើយព្យាយាមទាញចង្កូតគេចបណ្តាលឲ្យក្រលែងធ្លាក់មនុស្សស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុនិង៤នាក់ទៀតរងរបួស ។

ហេតុការណ៍នេះកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៨ខែកញ្ញា ឆ្នាំ២០១៦ ។ ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា រថយន្តបង្ករនេះបើកបរក្នុងល្បឿនលឿន លុះទៅដល់ចំណុចកើតហេតុវាក់នឹងគោយន្តកន្ត្រៃ ហើយអ្នកបើកបរបានព្យាយាមទាញចង្កូតគេច បណ្តាលអោយគ្រលែងធ្លាក់មនុស្សស្លាប់និងរបួសតែម្តង ។ ប្រភពបានអោយដឹងទៀតថា រថយន្តនេះ សង្ស័យដឹកពលករពីភ្នំពេញឆ្ពោះទៅកាន់ខេត្តប៉ៃលិន។

ក្រោយពេលកើតហេតុអ្នកបើកបរមិនបានឈប់នៅដោះស្រាយនិងយកជនរងគ្រោះទៅព្យាបាលនៅមន្ទីរឡើយដោយគេបានទុកអ្នកស្លាប់ចោលនៅកន្លែងកើតហេតុដោយឡែកអ្នករងរបួស៤នាក់ទៀតគេបានលើកដាក់លើរថយន្តបើកបន្តដំណើរទៅមុខទៀតយ៉ាងលឿន មិនរំខានដល់សមត្ថកិច្ចឡើយ ៕

website_news/2016090903.txt · Last modified: 2017/03/12 15:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki