website_news:2016090904

ពលករខ្មែរខុសច្បាប់ថៃចាប់បញ្ជូនមកស្រុកវិញ

(http://www.everyday.com.kh) ថ្ងៃ ព្រហស្បត្ត៏ ទី ៨ ខែ កញ្ញា ឆ្នាំ ២០១៦ ម៉ោង ១៦:៤៨

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរថៃ បានចាប់បញ្ជូនពលករខ្មែររយៈពេល១៥ថ្ងៃ មានប្រមាណជាង១.០០០នាក់ ក្នុងនោះស្រី្ត៧០នាក់ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយដឹកតាមរថយន្តទ្រុងមានសំណាញ់ដែក ដែលជារថយន្តសម្រាប់ដឹកអ្នកទោសនៅប្រទេសគេ ។

លោកស្រី សឹង ណាំយ៉ុង មន្ត្រីគណៈកម្មការទទួលពលករខ្មែរនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឲ្យដឹងថា ក្នុងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែសីហា ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ មានពលរដ្ឋខ្មែរជាង១.០០០នាក់ ក្នុងនោះស្ត្រី៧០នាក់ ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកវិញ ។ ជាក់ស្តែងនៅថ្ងៃទី០៣ ខែកញ្ញា អាជ្ញាធរថៃបានចាប់់បញ្ជូនពលករខ្មែរចំនួន៨រថយន្តទ្រុង សរុបចំនួន៣៦៧នាក់(ស្រី្ត១២៣នាក់) និងនៅថ្ងៃទី០៤ ខែកញ្ញា បញ្ជូនមកចំនួន១១១នាក់(ស្រី្ត៤១នាក់ កុមារ៦នាក់) ។

លោកស្រី បញ្ជាក់ថា នៅដើមខែកញ្ញា ឆ្នាំ២០១៦នេះ អាជ្ញាធរមានសមត្ថកិច្ចថៃបញ្ជូនពលករខ្មែរភាគច្រើនជាអ្នកជាប់ ពន្ធនាគារនៅប្រទេសថៃ ដែលត្រូវចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន មានជាប់ពន្ធនាគារពី១៥ឆ្នាំទៅ២៥ឆ្នាំ និងខ្លះជាពលករឆ្លងដែនទៅរកងារធ្វើដោយខុសច្បាប់ ។ លោកស្រី សឹង ណាំយ៉ុង ថ្លែងទៀតថា បើប្រៀបធៀបប្រជាពលរដ្ឋខ្មែរដែលអាជ្ញាធរថៃ ចាប់បញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលគណៈកម្មការទទួលបាននាដើមឆ្នាំ២០១៦នេះ គឺច្រើនជាងឆ្នាំ២០១៥ ៕

website_news/2016090904.txt · Last modified: 2017/03/12 15:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki