website_news:2016091201

ពលកររិះគន់នគរបាលព្រំដែន៨១៩ ច្រកអូររំដួលទារប្រាក់ធ្វើលិខិតឆ្លងដែនលើសសៀវភៅបន្ទុក

(http://www.ppd-news.net) 08-December-2016 / ដោយ៖ច័ន្ទវង្ស

ខេត្តបាត់ដំបង៖ បើតាមប្រជាពលរដ្ឋបានអោយដឹងថា៖ ការធ្វើលិខិតឆ្លងដែនក្នុងរយៈពេលមួយអាទិត្យត្រូវបានក្រសួងមហាផ្ទៃបានកំណត់ត្រឹមតែ២៥០០០រៀលប៉ុណ្ណោះ ប៉ុន្តែខាងនគរបាលការពារព្រំដែនគោកដែលប្រចាំការនៅច្រកទ្វារតំបន់អូររំដួលស្រុកភ្នំព្រឹកបានយកលុយពីពួកគាត់ក្នុងតម្លៃ៦៥០០០រៀល ទៅដល់៧០០០០រៀល។

ប្រជាពលរដ្ឋជាច្រើនដែលធ្វើដំណើរទៅរកការងារធ្វើនៅស្រុកថៃតាមច្រកទ្វារតំបន់អូររំដួល ស្ថិតក្នុងស្រុកភ្នំព្រឹកបានរិះគន់ខ្លាំងៗទៅលើនគរបាលព្រំដែនគោកវរៈសេនាតូច៨១៩ ដែលកំពុងឈរជើងប្រចាំការនៅច្រកទ្វារកំពុងឃុបឃិតគ្នាយកលុយពីពួកគាត់ថ្លៃធ្វើលិខិតឆ្លងដែនលើសសៀវភៅបន្ទុក។

ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ខាងលើលោក លាង មួយសេង នាយប៉ុស្តិ៍វរៈសេនាតូច៨១៩ប្រចាំការនៅច្រកទ្វារតំបន់អូររំដួលបានបញ្ជាក់ប្រាប់ខាងសារព័ត៌មានយើងតាមរយៈទូរស័ព្ទថា ខាងលោកមិនបានអនុញ្ញាតអោយយកថ្លៃរបៀបនេះទេ ប្រហែលជាកូនចៅរបស់លោកយកហើយចាំលោកសាកសួរទៅកូនចៅ ហើយបើសិនជាយកតម្លៃ២៥០០០រៀលដូចគេថា វាមិនរួចថ្លៃយកសៀវភៅពីស្នងការមកផង ហើយលុយដែលបានមកនេះត្រូវផ្ញើអោយទៅស្នងការមួយចំនួន និងមួយចំនួនទុកសំរាប់ដោះស្រាយនៅក្នុងអង្គភាព៕

website_news/2016091201.txt · Last modified: 2017/03/16 13:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki