website_news:2016091204

អាជ្ញាធរវៀតណាមឆែកឆេរផ្ទះអាខ្ទើយយួន រកឃើញឧបករណ៍បម្រើផ្លូវភេទជាច្រើនទៀត

(https://kohsantepheapdaily.com.kh) ដោយ ៖ សហការី ថ្ងៃព្រហស្បតិ៍ (08-12-2016 15:56)

ហូជីមិញ ៖ នៅរសៀលថ្ងៃទី៨ ធ្នូ ២០១៦ ប៉ូលិសនាយកដ្ឋានព្រហ្មទណ្ឌវៀតណាម បានចុះទៅធ្វើការស្រាវជ្រាវរកនៅក្នុងលំនៅឋានរបស់ជនសង្ស័យជាខ្ទើយយួនឈ្មោះ ង្វៀន តាំងដុង ដែលធ្វើទារុណកម្មមកលើកុមារកម្ពុជា ដើម្បីរកឯកសារពាក់ព័ន្ធបន្ថែម ។ ការរុករកក៏ប្រទះឃើញវត្ថុតាងជាច្រើនទៀតពាក់ព័ន្ធនឹង ឧបករណ៍បម្រើផ្លូវភេទ ។

អាជ្ញាធរវៀតណាមរកឃើញមានដូចជា លិង្គសិប្បនិម្មិត ស្រោមអនាម័យ ថ្នាំ និងឧបករណ៍បម្រើផ្លូវភេទមួយចំនួន លិខិតឆ្លងដែន សំបុត្ររថយន្ត ស៊ីមកាត និងឯកសារដែលបង្ហាញថា អាខ្ទើយយួន និងថៅកែចំការកាកាវ លោក Stefan ជនជាតិហូឡង់ បានឆ្លងកាត់វៀតណាម-កម្ពុជា ច្រើនលើកច្រើនសារ សម្រាប់ពេស្យាកម្មផ្លូវភេទដូចគ្នា ។ អាជ្ញាធរវៀតណាមបាននិយាយថា ការផ្លាស់ប្តូរកន្លែងស្នាក់ជាច្រើន និងប្រើប្រាស់ស៊ីមកាតជាច្រើន របស់ជនសង្ស័យក្នុងកំឡុងពេលលាក់ខ្លួន ធ្វើឱ្យអាជ្ញាធរពិបាកក្នុងការតាមដាន ។ តែទោះជាយ៉ាងណា រហូតមកដល់ម៉ោង៣រសៀលថ្ងៃទី៨ ធ្នូ នេះអាជ្ញាធរនៅបន្តការស៊ើបអង្កេតនៅឡើយ ៕

website_news/2016091204.txt · Last modified: 2017/03/16 13:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki