website_news:2016091206

ខ្ទើយវៀតណាម ធ្វើជាឆ្កួត ហើយភ័យញ័រៗ ពេលគេសំភាសន៍

(http://komsan.khmer-note.com) December 8, 2016

បន្ទាប់ពីភាគីខាងប្រទេសវៀតណាមបានចាប់ខ្ទើយវៀតណាម ដែលធ្វើទារុណកម្មលើកុមារកម្ពុជា និងរក ឃើញមានវិដេអូធ្វើទារុណកម្មលើកុមារផ្សេងទៀតចំនួន ៤៨វិដេអូ។ ហើយកាលពីថ្ងៃមិញនេះ លេចលឺថា ភាគីវៀត ណាម មិនប្រគល់ខ្ទើយយួននោះអោយកម្ពុជាកាត់ទោសឡើយ គឺកាត់ទោសនៅវៀតណាមផ្ទាល់តែម្តង។ ឥឡូវ សូមបងប្អូនមើលវិដេអូនារីម្នាក់រកសាកសួរខ្ទើយវៀតណាមនោះ ស្រាប់តែវាធ្វើជាដូចឡប់សតិ និងភ័យញ័រៗ ធ្វើឲ្យ គេមិនអាចសួរនាំបាន។

ពត៌មានទាក់ទង៖ លំអិតរឿងខ្ទើយវៀតណាម និងលិង្គសិប្បនិមិត្តជាច្រើនត្រូវបានរកឃើញ ព្រមទាំងចាប់ បាននារីម្នាក់ផ្សេងទៀតនៅប្រទេសវៀតណាមដែលសង្ស័យថាជាឈ្មួញប្រទេសវៀតណាម៖ នាយកដ្ឋានប៉ូលីស បុស្តិ៍ព្រហ្មទណ្ឌប្រទេសវៀតណាមបានចូលទៅឆែកឆេរក្នុងផ្ទះខ្ទើយវៀតណាម ដែលឆក់ក្មេងកម្ពុជា ហើយពួកគាត់ បានរកឃើញភស្តុតាងនិងឯកសារពាក់ព័ន្ធយ៉ាងច្រើនដែលខ្ទើយរូបនោះបានប្រើប្រាស់។ នៅក្នុងផ្ទះនោះ សមត្ថកិច្ច បានរកឃើញដូចជាឧបករណ៍លិង្គសិប្បនិមិត្តជាច្រើន សំបុត្រឡានក្រុងចេញចូលវៀតណាម-កម្ពុជា លិខិតឆ្លងដែន និងស៊ីមកាតទូរស័ព្ទជាច្រើន ដែលមានទាំងរបស់ខ្ទើយនោះផង និងរបស់បុរសសញ្ជាតិហូឡង់ដែលជាបក្សពួក ខ្ទើយរូបនេះ។

បើតាមការសន្និដ្ឋាន សមត្ថកិច្ចបានប្រាប់ថា ខ្ទើយរូបនោះឧស្សាហ៍ចេញចូលទឹកដីខ្មែរណាស់ព្រោះមាន សំបុត្រឡាន និងត្រាក្នុងលិខិតឆ្លងដែនឡើងមួយគំនរ ហើយបើនៅក្នុងប្រទេសវៀតណាមវិញខ្ទើយរូបនោះតែង តែផ្លាស់ប្តូរលំនៅដ្ឋានជាញឹកញាប់ ដើម្បីកុំឲ្យគេតាមដានបាន។ លើសពីនេះទៀត ខ្ទើយរូបនោះតែងតែផ្លាស់ប្តូរ ស៊ីមកាតទូរស័ព្ទ ដើម្បីទុកទាក់ទងបក្សពួករបស់គេ ហើយបោះចោលស៊ីមចាស់ដោយទិញស៊ីមថ្មីៗ មកប្រើជំនួស ជាញឹកញាប់ថែមទៀតផង។ ក្នុងកំឡុងពេលឆែកឆេរនោះ សមត្ថកិច្ចក៏ចាប់បាននារីម្នាក់ផ្សេងទៀតផងដែរ ដោយ សមត្ថកិច្ចសង្ស័យថានាងគឺជាឈ្មួញ ដែលតែងតែយកគ្រឿងញៀនមកលក់ឲ្យខ្ទើយរូបនេះជារៀងរាល់ដង បន្ទាប់ ពី ចាប់បានហើយក៏បញ្ជូនខ្លួននាងទៅស្នងការតែម្តងដើម្បីធ្វើការសាកសួរផងដែរក្រែងលោមានតម្រុយអ្វីបន្ថែមពីខ្ទើយនោះមកទៀត៕

website_news/2016091206.txt · Last modified: 2017/03/16 14:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki