website_news:2016091209

បញ្ជូនសពពលករខ្មែរនៅថៃ ដែលស្លាប់ដោយខ្សែភ្លើងឆក់

(https://everyday.com.kh) ថ្ងៃ សុក្រ ទី ៩ ខែ ធ្នូ ឆ្នាំ ២០១៦ ម៉ោង ១០:០៣

បន្ទាយមានជ័យ: សពពលករខ្មែរ វ័យក្មេងម្នាក់ ធ្វើការនៅប្រទេសថៃ ដែលត្រូវខ្សែភ្លើងឆក់ស្លាប់ កាលពីថ្ងៃទី៥ខែធ្នូឆ្នាំ២០១៦ នៅការដ្ឋានសំណង់ ត្រូវបានបញ្ជូនមកដល់កម្ពុជាហើយ កាលពីយប់ថ្ងៃទី៧ ខែធ្នូ នេះ។

លោកវរសេនីយ៍ ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានបញ្ជាក់ថា: នៅថ្ងៃទី៧ខែធ្នូឆ្នាំ២០១៦នេះ មានស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅប្រទេសថៃ បានសហការជាមួយ អាជ្ញាធរពាក់ព័ន្ធថៃ បានដឹកបញ្ជូនសព ពលករខ្មែរម្នាក់ ឈ្មោះ ឈាង ហេង ស៊ិនណា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិទី៥ ឃុំព្រែកអាជី ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម មកតាមច្រកអន្តរជាតិប៉ោយប៉ែតហើយ។ ពលករនេះ ធ្វើការងារសំណង់ នៅខេត្តសាមុត ប្រាកាន ប្រទេសថៃ ។ គាត់បានស្លាប់ ដោយខ្សែភ្លើងឆក់ នៅពេលកំពុងធ្វើការងារ ៕

website_news/2016091209.txt · Last modified: 2017/03/16 14:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki