website_news:2016100301

ក្រសួងការបរទេសកម្ពុជាបំភ្លឺជុំវិញករណីពលករខុសច្បាប់កាន់លិខិតឆ្លងដែនផ្លូវការ

(http://vayofm.com/news/ 09-03-2016 8:06 pm) ដោយ៖ Vayofm Teams

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងនៅថ្ងៃទី៩ ខែមីនានេះថា ក្នុងរយៈកាលកន្លងមកនេះ មានមន្ត្រីរបស់អង្គភាព/ស្ថាប័នខ្លះ នៅពេលចប់បេសកកម្មផ្លូវការ ឬមិនបានទៅបំពេញ បេសកកម្មផ្លូវការ ហើយបានប្រើប្រាស់លិខិតឆ្លងដែនផ្លូវការនោះ ក្នុងការធ្វើដំណើរទៅធ្វើជាពលករខុសច្បាប់នៅក្រៅប្រទេស។ ក្រសួងការបរទេសបញ្ជាក់ថា ប្រការនេះ បានធ្វើឲ្យអាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេសនោះ មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមិនយល់ថា ហេតុអ្វីបានជាពលករខុសច្បាប់កាន់លិខិតដែនផ្លូវការ។

ជាមួយគ្នានេះ ដើម្បីការពារកិត្តិយស និងកិត្យានុភាពជាតិ ហើយនិងមានតម្លៃរបស់លិខិតឆ្លងដែនផ្លូវការ ក្រសួងការបរទេស បានស្នើសុំការសំរេចពីសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីរក្សាទុកលិខិតឆ្លងដែនផ្លូវការទាំងនោះ ហើយនឹងផ្តល់ជូនលិខិតឆ្លងដែនផ្លូវការទាំងនោះដល់សាម៉ីមន្ត្រី ពេលមានបេសកកម្មជាថ្មី បន្ទាប់ពីទទួលបានលិខិតបញ្ជាក់ផ្លូវការ របស់សាម៉ីស្ថាប័នដោយពុំមានបង្អែរបង្អង់ និងពុំមានការបង់ថ្លៃមួយសេនណាឡើយ៕ (ដោយ៖ អឿន ភារ៉ា)

website_news/2016100301.txt · Last modified: 2017/02/28 10:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki