website_news:2016100303

ហួសចិត្ត! លក់កូនស្រីអាយុ១៨ថ្ងៃរបស់ខ្លួនដើម្បីទិញ iPhone និងម៉ូតូ

(http://www.khmer-note.com/news/March 9, 2016)

កាលពីថ្ងៃសុក្រកន្លងទៅនេះរឿងរ៉ាវមិនគួរឲជឿមួយបានកើតឡើងនៅឯខេត្ត Fujian ប្រទេសចិន ដោយគូស្នេហ៍ពីរនាក់ ត្រូវបានតុលាការកាត់ទោស ព្រោះគេទាំងពីរបាន លក់កូនបង្កើតរបស់ខ្លួន។ បើតាមប្រភពព័ត៌មានបានឲដឹងថា គូស្នេហ៍ឥតខាន់ស្លាទាំងពីរនាក់ នេះមានឈ្មោះថា A Duan និងXiaomei។ ពួកគេទាំងពីរនាក់មានអាយុ ១៩ឆ្នាំដូចគ្នា ហើយចាប់ផ្ដើមទាក់ទងគ្នាតាំងពីឆ្នាំ ២០១៣មកម្ល៉េះ។ បន្ទាប់មក Xiaomei ក៏មានទម្ងន់ ហើយកើតបានកូនស្រី ម្នាក់ដោយពួកគេមិន បានឆ្លងកាត់ការរៀបអាពាហ៍ពិពាហ៍ ត្រឹមត្រូវ និងស្របច្បាប់នោះទេ ព្រោះមិនទាន់គ្រប់អាយុ។ ខាងព័ត៌មានបាន បន្ថែមទៀតថា នៅពេលនោះ A Duan មិនទាន់មានការងារ ធ្វើទេទើបធ្វើឲពួកគេ មានភាពខ្វះខាត ខាងជីវភាព។ ដោយមានកូនស្រី តូចម្នាក់ដែលជាបន្ទុកមិនអាច លីសែងរួច A Duan បានសម្រេចចិត្ត ប្រកាសលក់កូនស្រីរបស់ ខ្លួនតាមអ៊ីនធើណេត ជាហេតុធ្វើឲ Xiaomei ដែលជាម្ដាយកូនស្រី ជំទាស់យ៉ាងខ្លាំង។ ចុងក្រោយនាងបានរត់ទៅពឹងឪពុករបស់ A Duan ឲ្យជួយមើលថែកូនខ្លួន តែឪពុកក្មេករូបនោះមិនទទួលទេ ព្រោះគាត់មិនចង់បានចៅស្រីទេ ចង់បានចៅប្រុសជាងទើប Xiaomei អស់ជម្រើសហើយយល់ព្រមឲ A Duanលក់កូននោះទៅ។ ពេលដែលរកឃើញ អតិថិជនតាមអ៊ីនធើណេតបានហើយនោះ A Duan បានលក់កូនស្រីរបស់ខ្លូនក្នុងតម្លៃ ២៣០០០យ័ន។ក្រោយប្រគល់កូនឲគេរួចហើយ គេបានយកលុយ នោះទៅទិញទូរស័ព្ទ iPhone និងម៉ូតូមួយគ្រឿងភ្លាមៗ ដើម្បីទុកប្រើប្រាស់។ ចំណែកឯ Xiaomeiវិញ ក្រោយពេលបាត់បង់កូនហើយ នាងក៏បានចាកចេញពីប្ដី តែត្រូវប្ដីគំរាមថាបើមិនមកវិញទេគេនឹងទៅប្ដឹងសមត្ថកិច្ច។ Xiaomei មិនត្រឡប់ទៅរកប្ដីចោលម្សៀតនោះវិញទេ ទើបប្ដីនោះទៅដាក់ពាក្យបណ្ដឹង។ ក្រោយពេលសួរដឹងរឿងរ៉ាវអស់ហើយ សមត្ថកិច្ចបានកាត់ទោសគូស្នេហ៍ទាំងពីរនេះដោយកាត់ទោសឲ A Duan ជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ និង Xiaomei រយៈពេល ២ឆ្នាំពីបទជួញដូរ និងរំលោភសិទ្ធិកុមារ។

website_news/2016100303.txt · Last modified: 2017/02/28 10:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki