website_news:2016100503

====== ស្ត្រីខ្មែរម្នាក់ត្រូវគេបាញ់សម្លាប់ នៅខេត្តស្រះកែវ

(http://ppt-news.net) គេហទំព័ភ្នំពេញថ្មីចេញផ្សាយ ថ្ងៃទី 10/05/2016

ខេត្តបន្ទាយមានជ័យ ៖ សពស្ត្រីខ្មែរម្នាក់ត្រូវបានមន្ត្រីកម្ពុជាកំពុងប្រកាសរកសាច់ញាតិសពស្ត្រីខ្មែរដែលបានប្តីជាជនជាតិថៃ ហើយត្រូវឃាតករបាញ់សម្លាប់លើទឹកដីថៃ កាលពីយប់ថ្ងៃទី០៧ ឧសភា ២០១៦ ស្ថិតក្នុងស្រុកវ៉ាត់ថាណាណាក់ខន ខេត្តស្រះកែវ ប្រទេសថៃ ព្រោះសពកំពុងតម្កល់នៅមន្ទីរពេទ្យនៅឡើយ ។

លោក យ៉ាល់ ប៊ុនពៅ មន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រាប់តាមទូរស័ព្ទថា សាកសពស្ត្រីរងគ្រោះឈ្មោះ ម៉ែន ម៉ាប់ អាយុ៤០ឆ្នាំ មានប្តីជនជាតិថៃឈ្មោះស៊ុម យុតអាក់ នុតតាក់ភីន អាយុ៥៦ ឆ្នាំ មានទីលំនៅភូមិណងរឿ ឃុំណងណាំសៃ ស្រុកវ៉ាត់ថាណាណាក់ខន ខេត្តស្រះកែវ ប្រទេសថៃហើយ ។

ស្ត្រីរងគ្រោះត្រូវឃាតករជាកូនចុងដែលជាកូនប្រពន្ធដើមជាជនជាតិថៃ) លបបាញ់សម្លាប់ដោយសារខឹងរអ៊ូររទាំ និងស្តីបន្ទោសច្រើន មកទល់និងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ មិនទាន់ឃើញមានសាច់ញាតិ មកទំនាក់ទំនងយកសពនៅឡើយទេ ។ សពស្ត្រីរងគ្រោះកំពុងត្រូវបានភាគីថៃ តម្កល់នៅក្នុងមន្ទីរពេទ្យក្នុងខេត្តកើតហេតុ ។

មន្ត្រីខាងលើបញ្ជាក់ថា ពេលនេះមន្ត្រីកម្ពុជាប្រចាំនៅប្រទេសថៃ សូមអំពាវនាវរកសាច់ញាតិឱ្យទៅទទួលយកសព ៕

website_news/2016100503.txt · Last modified: 2017/03/02 12:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki