website_news:2016100801

នគរបាលប្រឆាំងការជួញដូរមនុស្ស ឆ្មក់ចូលបង្រ្កាបទីតាំងបើកហាងកាត់សក់ លួចលាក់ ធ្វើសច្ចារកម្ម

(http://www.police.gov.kh) សីហា 10, 2016 ព័ត៌មានក្នុងប្រទេស

ភ្នំពេញ ៖ កាលពីវេលាម៉ោង១៦និង០០នាទី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ ដោយបានការអនុញ្ញាត និងបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការឯកភាពពីលោក លី សុផាណា ព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការរង និងជាប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើស បានដឹកនាំការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះបង្ក្រាបជាក់ស្តែង ករណីបើកកន្លែងប្រព្រឹត្តសច្ចារកម្ម ជ្រកក្រោមស្លាកយីហោ ហាងកាត់សក់ (មានលួចលាក់រួមភេទ) នៅចំណុចផ្ទះលេខ០១E០ ផ្លូវលេខ៦១ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ដោយបាននាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ ចាន់ ធា ភេទស្រី អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ និងអញ្ជើញនារីម៉ាស្សាកក់សក់ចំនួន ១០នាក់ ជាងកាត់សក់ ម្នាក់ និងភ្ញៀវមករួមភេទចំនួន ២នាក់ មកកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវតាននិតិវិធី ៕

website_news/2016100801.txt · Last modified: 2017/03/11 16:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki