website_news:2016110201

រថយន្តថៃបុកគ្នារបួសពលករខ្មែរជាច្រើននាក់ខ្លះព្យាបាលនៅថៃនិងខ្លះមកស្រុកខ្មែរ

(http://www.ppthmey.com/ ភ្នំពេញថ្មី 9 កុម្ភៈ 16)

ខេត្តប៉ៃលិន៖ស្ត្រីម្នាក់និងកូនស្រីតូចម្នាក់រងរបួសធ្ងន់សន្លប់នៅនឹងកន្លែងចំណែកពលករខ្មែរដទៃទៀតរងរបួសធ្ងន់ស្រាលត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យថៃដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តថៃបុកជាមួយរថយន្តថៃ តាមទិសច្រាសគ្នា ។ ហេតុការណ៍ នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៦ ក្នុង ខេត្តស្រះកែវ ប្រទេសថៃ ។

ជនរងគ្រោះដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ទី១. ឈ្មោះ ភឺត ស្រី ម៉ាច ភេទស្រី អាយុ២៥ឆ្នាំ ជាម្តាយ សន្លប់ ទី២. ឈ្មោះ ភឺត ស្រីមីន ភេទស្រី អាយុ៣ ឆ្នាំ របួសធ្ងន់ មានស្រុកកំណើតរស់នៅភូមិតាង៉ែនក្រោម សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភពព័ត៌មានពីស្ត្រីរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ នាងបាននាំកូនជិះរថយន្តទ្រុង១គ្រឿងពីប្រទេសថៃបម្រុងមកស្រុកខ្មែរ ដើម្បីព្យាបាលជម្ងឺ ហើយក៏មានពលករខ្មែរ ជាច្រើននាក់ជិះលើនោះដែរ ។

ប្រភពបន្តទៀតថា ស្រាប់តែមួយសន្ទុះក្រោយមកមានរថយន្ត មួយគ្រឿងទៀតបើកបរច្រាសទិសគ្នាជ្រុលចង្កូតមកបុកចំពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ ស្រាលទាំងសងខាងតែម្តង ។ ពេលនោះដោយសារអត់ឃើញគ្រូពេទ្យព្យួរសេរ៉ូម និងចាក់ថ្នាំ ទើបទូរស័ព្ទហៅប្តីឱ្យប្រញាប់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។

ចំណែក ពលករប្រុសស្រីផ្សេងទៀត មិនទាន់ដឹងថារស់ឬស្លាប់យ៉ាងណាទេ ។ នាងបញ្ជាក់ទៀតថា ពេ លនេះកូនរបស់នាងចេះតែក្អួតចង្អោរ ហូបអ្វីមិនបានឡើយ ហើយបន្ទាប់ពីគ្រូពេទ្យចាក់ថ្នាំនិង ព្យួរសេរ៉ូមរួច នឹងឱ្យថតមើលរបួសផ្នែកក្បាល និងខ្លួនផងដែរ ៕

website_news/2016110201.txt · Last modified: 2017/02/27 14:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki