website_news:2016110703

នារីជាទាសករផ្លូវភេទម្នាក់ មានសំណាងគេចផុតពីវាយធ្វើបាប និងរំលោភយ៉ាងព្សៃផ្សៃរបស់ ISIS ប៉ុន្តែ

(http://www.khmer-note.com/news) July 9, 2016 ពត៌មានជាតិ

ពួកឧទ្ទាម ISIS សព្វថ្ងៃនេះបាននឹងកំពុង ចាប់ក្មេងស្រីៗទុកជាច្រើននាក់ផងដែរ ដើម្បីទុកលក់ឲ្យឈ្មួញ ឬអ្នកឯទៀត ដែលត្រូវការ។ ពួកនេះជួញដូរមនុស្សជាការផ្ញើសាររូបថត និងមានដាក់ឈ្មោះ អាយុរបស់ជនរងគ្រោះក្មេងៗ ទាំងនោះត្រឹមត្រូវផងដែរ ដើម្បីរកមើលអ្នកណា ដែលចាប់អារម្មណ៍ទាក់ទងទិញ។ តែចាត់ទុកថាជាសំណាងមិនល្អ សារនោះត្រូវបានធ្លាយចូល ទៅសកម្មជនមួយក្រុម ហើយពួកគេក៏បានរិះរកវិធីក្នុងការជួយឲ្យ ក្មេងៗទាំងនោះអាចរត់ចេញ ពីកណ្ដាប់ដៃពួកឧទ្ទាមនេះ ហើយក៏ធ្លាប់រំដោះបានខ្លះផងដែរ។

ពួកសកម្មជនទាំងនោះបានបន្លំធ្វើជាអ្នកទិញ ហើយទាក់ទងផ្ញើសារទៅពួក ISIS ដើម្បីទិញក្មេងៗទាំងនោះក្នុង គោលបំណងយកមករំដោះ។ តែពេលព្យាយាមរត់នោះ ពួកគេបានពួក ISIS បំផ្ទុះគ្រាប់បែក ធ្វើឲ្យអ្នកខ្លះត្រូវរបួស ខ្លះស្លាប់អស់ជាច្រើន។ នារីម្នាក់ឈ្មោះ Lamiya Aji Bashar អាយុ១៨ឆ្នាំ ដែលធ្លាប់ត្រូវពួក ISIS ចាប់ខ្លួនទៅបានប្រាប់ ពីរឿងរ៉ាវដ៏ជូរចត់របស់នាងជាច្រើន ហើយនាងត្រូវបានលក់ទៅច្រើនកន្លែងណាស់ ដោយសុទ្ធតែជាខ្សែរយៈពួកវា ហើយពួកវាវាយធ្វើបាប និងរំលោភនាងយ៉ាងព្រៃផ្សៃ ជារៀងរាល់ថ្ងៃ។

ពេលដែលនាងដឹងដំណឹងថា គេរំដោះ នាងខិតខំរត់ចេញតាមគេមក តែត្រូវគ្រាប់បែកផ្ទុះត្រូវ ធ្វើឲ្យនាងរបួសធ្ងន់ និងពិការភ្នែកបាត់ទៅហើយ។ នាងថាបើទោះជាពិការភ្នែកយ៉ាងនេះក្ដី តែនាងសប្បាយចិត្តណាស់ ព្រោះតែនាងអាចរត់ចេញមកបានពីនរក ដែលបង្កើតឡើងដោយពួកវានោះ។

website_news/2016110703.txt · Last modified: 2017/03/10 10:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki