website_news:2016111102

បិសាចស៊ីគ្រឿងក្នុងក្មេងៗ ពេលនេះតាមប្រមាញ់បានហើយ ជាក់ស្ដែង ព្រោះកំពុងដឹកសពក្មេងៗ២នាក់ យកគ្រឿងក្នុងហើយ

(http://www.khmer-press.com) khmerpress November 10, 2016

ប្រទេសថៃ៖ យោងតាមប្រភពព័ត៌មានបរទេសបានឲ្យដឹងនៅពេលថ្មីៗនេះថា អ្នកជួញដូរសរីរាង្គជាជនជាតិថៃម្នាក់ កំពុងតែបើកបររថយន្តម៉ាក Perdana ពណ៌ខ្មៅ ដែលមានស្លាកលេខ WHN 717 ត្រូវបានឃាត់ខ្លួនអំឡុងពេលនៃការបិទផ្លូវមួយនៅលើផ្លូវ Bukit Kayu Hitam ក្នុងទីក្រុង Kedah ដែលជាទីក្រុងព្រំប្រទល់ដ៏សំខាន់រវាងប្រទេសថៃ និងម៉ាឡេស៊ី។

អំឡុងពេលនៃការឃាត់ខ្លួននេះ ប៉ូលិស បានរកឃើញសាកសពក្មេងពីរនាក់ ខណៈដែលសរីរាង្គរបស់ក្មេងៗទាំងនោះត្រូវបានវះកាត់យកចេញអស់។ ប៉ុន្តែ អ្វីដែលគួរឲ្យរីករាយនោះគឺថា ក្រុមប៉ូលិសអាចសង្គ្រោះក្មេងចំនួន៦នាក់ផ្សេងទៀតដែលក៏ស្ថិតនៅក្នុងយន្តរថនោះផងដែរ។ សារធាតុពណ៌មួយកញ្ចប់ធំក៏ត្រូវបានរកឃើញអំឡុងពេលនៃការឃាត់ខ្លួននោះផងដែរ។ បើយោងទៅតាមកាសែតក្នុងស្រុករបស់ចិន សរីរាង្គទាំងអស់នេះត្រូវបានលក់ក្នុងប្រទេសម៉ាឡេស៊ីក្នុងតម្លៃដូចតទៅនេះ ៖

បេះដូង : ៨០ម៉ឺនរីងហ្គីត (ស្មើនឹង១៨,៨ ពាន់ដុល្លារអាមេរិក) តម្រង់នោម : ៦០ម៉ឺនរីងហ្គីត (ស្មើនឹង ១៤,១ពាន់ដុល្លារអាមេរិក) ភ្នែកមួយគូ : ១ម៉ឺនរីងហ្គីត (ស្មើនឹង២៣៥១ដុល្លារអាមេរិក)ថ្លើម : ២០ម៉ឺនរីងហ្គីត (ស្មើនឹង៤៧០០០ដុល្លារអាមេរិក) សួតមួយគូ : ១ម៉ឺនរីងហ្គីត (ស្មើនឹង២៣៥១៦ដុល្លារអាមេរិក) ថ្លើម : ២០ម៉ឺនរីងហ្គីត (ស្មើនឹង៤៧០០០ដុល្លារអាមេរិក) ក្រុមអ្នកចាប់ជំរិតជាធម្មតា មានគោលដៅទៅលើក្មេងៗដែលមានអាយុក្រោម១៥ឆ្នាំ ដើម្បីវះកាត់យកសរីរាង្គរបស់ពួកគេ។ សូមចាត់វិធានការផ្នែកសុវត្ថិភាពដល់កូនៗរបស់នាង បើទោះបីអ្នកនៅផ្ទះ ឬមិននៅក៏ដោយ៕ផ្តល់សិទ្ធិដោយ៖ VD7 News

website_news/2016111102.txt · Last modified: 2017/03/16 10:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki