website_news:2016111103

ប្រតិបត្តិការប្រឆំាង នឹងរូបភាព អាសអាភាសកុមារ អេស្ប៉ាញ ចាប់ខ្លួនមនុស្ស ៥៦នាក់

(http://dap-news.com/kh) សុក្រ, ១១ វិច្ឆិកា ២០១៦ 07:38 ប្រែសម្រួល: ណៃ តុលា ID:019

ម៉ាឌ្រីត៖ ក្រសួងមហាផ្ទៃអេស្ប៉ាញ បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា បុរសចំនួន ៥៦នាក់ ត្រូវបានចាប់ខ្លួន ដែលក្នុងចំណោមពួកគេ គឺភាគច្រើនមានអាយុចន្លោះពី ៤០ឆ្នាំ ទៅ៦០ឆ្នាំ អំឡុងពេលប្រតិបត្តិការ ទ្រង់ទ្រាយធំទូទំាងប្រទេស ប្រឆំាងនឹងរូបភាព អាសអាភាសកុមារ។ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា ប្រតិបត្តិការនោះគឺបាន ឆ្មក់ចូលបង្រ្កាបផ្ទះចំនួន ៣៩ នៅទូទំាងប្រទេស អេស្ប៉ាញ រឹបអូស hard drives ព្រមទំាងស៊ីឌី ឌីវីឌី ដែលមានរូបភាពអាស អាភាសក្មេងស្រី ប្រុសជាច្រើន។ សូមជំរាបផងដែរថា ប្រតិបត្តិការនោះមាន ការចូលរួមពីប៉ូលីសជាង ១៥០នាក់ ដែលរៀបចំក្នុងចំណោម ក្រុមសមត្ថកិច្ចក្នុងតំបន់ និងនាយកដ្ឋានខុសៗគ្នាចំនួន ៣៣ក្រុម របស់ប៉ូលីសជាតិអេស្ប៉ាញ ហើយក្នុងនោះមានទំាង អង្គភាពការពារកុមារ, អង្គភាពស៊ើបអង្កេត ផ្នែកបច្ចេកវិទ្យា និងមានការចូលរួម ពីតុលាការចំនួន ៤៦ផ្សេងៗពីគ្នា៕

website_news/2016111103.txt · Last modified: 2017/03/16 10:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki