website_news:2016111104

ប្រទះឃើញសាកសពជនចំណាកស្រុក៥នាក់នៅឆ្នេរសមុទ្រលីប៊ី

(http://ppt-news.net) ចេញផ្សាយ ថ្ងៃទី 11/11/2016

បរទេស ៖ សាកសពជនចំណាកស្រុកចំនួន៥នាក់ មកពីប្រទេសអាហ្វ្រិក ត្រូវបានគេប្រទះឃើញនៅកន្លែងមួយចំនួននៅលើឆ្នេរសមុទ្រអាល់ម៉ាយ៉ានៃប្រទេសលីប៊ី ។ នេះបើយោងតាមរបាយការណ៍របស់អង្គការអឌ្ឍចន្ទក្រហម ។ មន្ត្រីនាំពាក្យអឌ្ឍចន្ទក្រហមនៅប្រទេសលីប៊ីបាននិយាយថា ពួកគេបានរកឃើញសាកសពចំនួន៥នាក់ ហើយពួកគេសង្ឃឹមទៀតថា នឹងបានរកឃើញសាកសពនៅសល់ចំនួន១០នាក់ទៀតនៅពេលខាងមុខទៀតនេះ។អង្គការអឌ្ឍចន្ទក្រហមបានរាយការណ៍ពីដើមសប្ដាហ៍នេះនៅក្នុងទីក្រុងទ្រីប៉ូលីនៃប្រទេសលីប៊ីថា ទូកចំនួន២គ្រឿងដែលមួយគ្រឿងដឹកមនុស្សចំនួន១៥០នាក់ និងមួយទៀតដឹកមនុស្សចំនួន២៤០នាក់នោះបានក្រឡាប់លិចជិតឆ្នេរសមុទ្រនៃប្រទេសនេះ។

យោងតាមអង្គការទេសចន្តប្រវេសន៍អន្តរជាតិបានឲ្យដឹងថា រហូតមកដល់ឆ្នាំនេះមនុស្សជាង៣៦០០នាក់បានស្លាប់ឬបាត់ខ្លួនដោយសារគ្រោះថ្នាល់លិចទូកនៅពេលពួកគេកំពុងធ្វើដំណើរឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេទៅកាន់តំបន់អឺរ៉ុប៕

website_news/2016111104.txt · Last modified: 2017/03/16 10:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki