website_news:2016120101

សាកសួរថៅកែរោងពុម្ពពាក់ព័ន្ធរំលោភឈ្នួលបម្រើអាយុ១៥ឆ្នាំ

(http://bayontv.com.kh/ January 12, 2016) ភ្នំពេញ ៖

បុរសម្នាក់ជាថៅកែរោងពុម្ពឯកជន នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ កំពុងស្ថិតក្រោមការសាកសួររបស់លោកស្រីព្រះរាជអាជ្ញារង កែវ សុគន្ធា ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈឈ្នួលបម្រើអាយុ១៥ឆ្នាំ ។ ហេតុការណ៍នេះកើតឡើង រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ នៅក្នុងផ្ទះលេខ៥៦៧៨ ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ ជនសង្ស័យមានឈ្មោះ ប៊ុត ច័ន្ទរ៉ាអាយុ៣២ឆ្នាំចំណែកជនរងគ្រោះឈ្មោះ ស.អ.ស.ល អាយុ១៥ឆ្នាំ ។

ប្រភពព័ត៌មានពីនគរបាល ប៉ុស្តិ៍ព្រែកប្រា បានឱ្យដឹងថា ជនសង្ស័យជាថៅកែ បោះពុម្ព ហើយបានលែងលះ ជាមួយប្រពន្ធដើម៤ទៅ៥ខែមកហើយ ។ ដោយគ្មានអ្នកមើលថែ កូនព្រោះជាប់រកស៊ី នោះជនសង្ស័យបានយកក្មេងស្រីរងគ្រោះមកនៅផ្ទះជាមួយដើម្បីមើលកូននិងមើលឪពុកដែលមានជម្ងឺ ។ នៅយប់កើតហេតុ ក្មេងស្រីរងគ្រោះបានចូលដេកក្នុងបន្ទប់មើលកូនអោយថៅកែ ។ ស្រាប់តែនៅវេលាទាប ភ្លឺជនសង្ស័យបានមកពីផឹកស៊ីនៅខាងក្រៅចូលមកផ្ទះវិញ រួចក៏ចូលទៅក្នុងបន្ទប់ដេក ពេលនោះបានឃើញក្មេង ស្រីរងគ្រោះដេកនៅក្នុងបន្ទប់ជាមួយកូនរបស់ខ្លួន ។ ឃើញឱកាសល្អជនសង្ស័យបានចាប់រំលោកក្មេងស្រីដែលជា រហូតដល់បានសម្រេច ។ ប្រភពព័ត៌មានបន្តថា បន្ទាប់ពីចាប់រំលោភសេពសន្ថវៈហើយ ក្មេងស្រីរងគ្រោះ បានទូរស័ព្ទទៅប្រាប់ម្តាយ ហើយម្តាយបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ព្រែកប្រា ទើបសមត្ថកិច្ចហៅមកសាកសួរហើយឈានដល់ការឃាត់ខ្លួនតែម្តង ៕

website_news/2016120101.txt · Last modified: 2017/02/24 13:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki