website_news:2016120102

ឆ្នាំ២០១៥ ក្រសួងការ បរទេសជួយសង្រ្គោះ ពលករខ្មែរជាង ៥០០នាក់ ពីការធ្វើបាប ពីសំណាក់ប្តី និងថៅកែបរទេស

(http://www.dap-news.com Monday, 11 January 2016 16:50)

ភ្នំពេញៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអន្តរាគមន៍ជួយសង្គ្រោះពលករខ្មែរ ដែលចាញ់បោកមេខ្យល់ ទៅធ្វើការនិងរៀបការនៅ បរទេសបានជាង ៥០០នាក់ នៅឆ្នាំ២០១៥ ដែលតួលេខនេះ មានការកើនឡើងជាងឆ្នាំ២០១៤ ដែលមានត្រឹមតែ១០៦នាក់ប៉ុណ្ណោះ។ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ របស់ក្រសួងការបរទេសកម្ពុជា លោក ជុំ សន្ទរី បានឲ្យដឹងកាលពីពេលថ្មីៗថា ពលករពលការិនីខ្មែរ យ៉ាងតិច៥៦៤នាក់ ដែលចាញ់បោកមេខ្យល់ ឲ្យទៅរៀបការ និងធ្វើការជាមួយ បរទេសត្រូវបានជួយ សង្គ្រោះទាន់ពេលវេលា ហើយពួកគេទាំងនោះក៏ បានមាតុភូមិនិវត្ត ប្រទេសវិញដោយសុវត្ថិភាព ផងដែរ។ លោក ជុំ សុន្ទរីបានបន្តថា ជនរងគ្រោះដែល ក្រសួងការបរទេស បានជួយនោះ មកពីប្រទេសឥណ្ឌូនេស៊ី ចំនួន៤២៧នាក់ ចិនចំនួន ៨២(ជាស្រ្តី) និងប្រទេសម៉ាឡេស៊ី ចំនួន៣៤នាក់ តែយ៉ាងក៏ ដោយពួកគេបានមកដល់ កម្ពុជាវិញតាមរយៈជើងហោះហើរ ដាច់ដោយឡែកពីគ្នា ដោយសុវត្ថិភាព។

ដោយឡែកសម្រាប់ ប្រទេសថៃវិញ ក្រសួងការបរទេស បានធ្វើកំណត់ទូត ស្នើសុំទិដ្ឋាការ ជូនពលករកម្ពុជា ទៅធ្វើការនៅ ប្រទេសថៃចំនួន ៦៨.១៧៤នាក់ ហើយ ខណៈពលករខ្មែរ ជាច្រើននាក់ផ្សេងទៀត កំពុងតែធ្វើការសម្របសម្រួលជាបន្តទៀត។ លោកបានបញ្ជាក់ថា “ស្ថានឯកអគ្គរាជទូត កម្ពុជាប្រចាំព្រះរាជាណាចក្រ ថៃ និងស្ថានអគ្គកុង- ស៊ុលកម្ពុជានៅខេត្តស្រះកែវ បានជួយដោះស្រាយបញ្ហា ជាច្រើនរាប់មិនអស់ដូចជា ស្នើអាជ្ញាធរថៃ បញ្ឈប់ការចាប់ខ្លួន ពលករខ្មែរ ដែលកាន់ប័ណ្ណស្នាក់ នៅបណ្ដោះអាសន្ន (ប័ណ្ណស៊ីជម្ពូ) ផ្តល់ប័ណ្ណការងារ (Work Permit) និងទិដ្ឋាការស្នាក់នៅដល់ពលករខ្មែរ ការរំលោភបំពានលើពលករកម្ពុជា ផ្ដល់ការគាំទ្រផ្នែកច្បាប់ (ផ្ដល់មេធាវីពេលឡើងតុលាការ) ការទាមទារសំណង ផ្សេងៗ សំរួលការធ្វើមាតុភូមិនិវត្តន៍”។ តែយ៉ាងណាក៏ ដោយលោកមិនបាន បញ្ជាក់ថា មានពលករខ្មែរដែលចូល ទៅលួចកាប់ឈើនៅ ប្រទេសហើយត្រូវអាជ្ញាធរថៃចាប់ និងបាញ់ប៉ុន្មាននាក់នោះឡើយ ដោយលោកគ្រាន់ តែបញ្ជាក់ថា ករណីនេះគឺមានការធ្លាក់ចុះខ្លាំងក្រោយពីភាគី កម្ពុជាបានទទូចហើយ ទទូចទៀតស្នើឲ្យថៃកុំប្រើ ចុងកាណុងកំាភ្លើងដោះសា្រយបញ្ហានេះ។ ទាក់ទងនឹង បញ្ហាពលករខ្មែរបានកំពុង ធ្វើការនៅក្រៅប្រទេសនេះ ប្រមុខការទូតយកម្ពុជា តែងតែធ្វើការណែនាំផ្ទាល់ដល់ ឯកអគ្គរាជទូតខ្មែរតាម បណ្តាប្រទេសនានា ឲ្យយកចិត្តទុកដាក់ខ្លាំងបំផុត ធ្វើការជាមួយ និងអាជ្ញាធរនៃប្រទេសភាគីទាំង ជួយមើលពលករខ្មែរ ទាំងនោះខណៈដែលពួកគេជួបប្រទះ និងការលំបាកព្រមទាំងបញ្ហាផ្សេងៗជាដើម៕

website_news/2016120102.txt · Last modified: 2017/02/24 13:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki