website_news:2016120105

លោកស្រីមឺរកែល តឹងតែងចំពោះជនចំណាកស្រុក ខណៈករណីរំលោភកើនឡើង

(http://www.postkhmer.com Mon, 11 January 2016)

ក្រុងកូឡូញៈ អធិការបតីអាល្លឺម៉ង់ លោកស្រីអេនជេឡា មឺរកែលពីថ្ងៃអាទិត្យបានគាំទ្រឲ្យមានច្បាប់កាន់តែតឹងរ៉ឹងដើម្បី បណ្តេញទណ្ឌិតជនភៀសខ្លួន ខណៈការប៉ះទង្គិចគ្នាបានផ្ទុះឡើង នៅឯការតវ៉ាស្តាំនិយមជាច្រើនក្នុងក្រុងកូឡូញ ជុំវិញការវាយប្រហារផ្លូវភេទដ៏ញឹកញាប់ ដែលគេបន្ទោសលើក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោន។ ប៉ូលិសក្រុងកូឡូញ បាននិយាយ ថា ពេលនេះ ពួកគេបានកត់ត្រា ៣៧៩ ករណីនៃហិង្សនៅមុនឆ្លងឆ្នាំថ្មី ចាប់ពីការស្ទាប រហូតដល់ចោរកម្មនិងការចាប់រំលោភ ដែលបានរាយការណ៍ពីរករណី ដោយ មានក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោន និងក្រុមជនចំណាកស្រុកខុសច្បាប់ដោយបង្កើតជាជនសង្ស័យភាគច្រើន។ ប៉ូលិសនៅក្រុងកូឡូញ បាននិយាយថា ឥឡូវនេះ ពួកគេបានកត់ត្រាហិង្សា ៣៧៩ ករណីនៅមុនចូលឆ្នាំសកលដែលមានចាប់ពីការស្ទាបអង្អែលផ្លូវភេទ ចោរកម្មរហូតដល់មានការចាប់រំលោភពីរករណី ជាមួយក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោន និងក្រុមជនធ្វើចំណាកស្រុកខុសច្បាប់ ដែលនាំឲ្យកើតមានការសង្ស័យកាន់តែច្រើនឡើង។ ដោយកំហឹងកាន់តែកើនឡើងជុំវិញទំហំនៃការវាយប្រហារនោះ ក្រុមអ្នកគាំទ្រចលនា PEGIDA ដែលមិនចូលចិត្តជនបរទេសបានដើរក្បួនក្នុងការតវ៉ា ដែលបានក្លាយជាអំពើហិង្សានៅក្នុងក្រុងភាគខាងលិច។ ប៉ូលិស បានប្រើឧស្ម័នបង្ហូរទឹកនិងកាណុងបាញ់ទឹកដើម្បីបំបែកហ្វូងក្រុមអ្នកគាំទ្រស្តាំនិយមក្រោយពីក្រុមអ្នកតវ៉ាបានចោលកាំជ្រួចនិងដបជាច្រើនទៅលើក្រុមមន្ត្រី ដែលពួកគេបាននិយាយថា បានបរាជ័យក្នុងការរារាំងការវាយប្រហារទៅលើស្ត្រីកាលពីចូលឆ្នាំសកល។

website_news/2016120105.txt · Last modified: 2017/02/24 13:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki