website_news:2016120107

ជនអន្តោប្រវេសន៍ឆ្លងពីក្រិកចូលទៅកាន់ទឹកដីម៉ាសេដូនី បំណងឆ្ពោះទៅដែនដីសហគមន៍អឺរ៉ុប

(http://bayontv.com.kh/ January 12, 2016)

ជនអន្តោប្រវេសន៍ឆ្លងពីក្រិកចូលទៅកាន់ទឹកដីម៉ាសេដូនី បំណងឆ្ពោះទៅដែនដីសហគមន៍អឺរ៉ុបម៉ាសេដូនី៖ មន្ត្រីនគរបាលហុងគ្រីចំនួន ៣០នាក់បានចូលរួមសហការណ៍ជាមួយមន្ត្រីម៉ាសេដូនី ដើម្បីជួយ រៀបចំសណ្ដាប់ធ្នាប់លំហូរនៃជនអន្តោប្រវេសន៍ មកពី ប្រទេសក្រិកចូលក្នុងដែនដីម៉ាសេដូនី។ កាលពីចុងឆ្នាំមុនប្រទេសម៉ាសដូនី បានសាងសង់របងតាមបណ្ដោយផ្នែកនៃព្រំដែន ជាប់ជាមួយប្រទេសក្រិកក្នុង បំណងគ្រប់គ្រងលំហូរជនអន្តោប្រវេសន៍។ ប្រទេសនេះទទួលយកតែមនុស្សមកពីប្រទេសស៊ីរី, អ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថានប៉ុណ្ណោះ ដើម្បីធ្វើ ដំណើរឆ្ពោះទៅដែនដីអឺរ៉ុបខាងលិច។ ដោយសារតែបញ្ហាខាងលើបានបណ្ដាលឲ្យមានមនុស្សជាច្រើននៅកកស្ទះ តាមព្រំដែនប្រទេសក្រិកជាទីដែលជនអន្តោប្រវេសន៍មកពីបណ្ដាប្រទេសផ្សេងៗតវ៉ា និងប៉ះទង្គិចគ្នាជាមួយនគរបាល។ ចំណែកប្រទេសនានាជិតគ្នានោះបានដាក់ពង្រាយ កងកម្លាំងនគរបាលរបស់ខ្លួននៅតាមព្រំដែន ដើម្បីទប់ស្កាត់លំហូរចូលនៃជនអន្តោប្រវេសន៍ ដែលមានបំណងចូលទៅក្នុងទឹកដីសហគមន៍អឺរ៉ុប តាមច្រកតំបន់បាល់កង់ដែលបច្ចុប្បន្ន គឺជាផ្លូវគោកសំខាន់របស់ពួកគេ៕

website_news/2016120107.txt · Last modified: 2017/02/24 13:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki