website_news:2016120108

លោកស្រីអធិការបតីអាល្លឺម៉ង់និយាយថា អឺរ៉ុបងាយរងគ្រោះក្នុងវិបត្តិជនអន្តោប្រវេសន៍បើគ្មានការទប់ស្កាត់

(http://bayontv.com.kh January 12, 2016)

លោកស្រីអធិការបតីអាល្លឺម៉ង់និយាយថា អឺរ៉ុបងាយរងគ្រោះក្នុងវិបត្តិជនអន្តោប្រវេសន៍បើគ្មានការទប់ស្កាត់អាល្លឺម៉ង់៖ លោកស្រីអធិការបតីអាល្លឺម៉ង់ អ៊ែនជីឡា ម៉ាហ្គែល (Angela Merkel) បាននិយាយកាលពីម្សិលមិញថា អឺរ៉ុបងាយរងគ្រោះក្នុងវិបត្តិជនអន្តោប្រវេសន៍ ព្រោះអឺរ៉ុបនៅមិនទាន់គ្រប់គ្រងស្ថានភាពបាននៅឡើយទេ។ លោកស្រី ម៉ាហ្គែល បាននិយាយនៅព្រឹត្តិការណ៍ធុរកិច្ចមួយក្នុងតំបន់ម៉េនស៍ (Mainz) ជិតទីក្រុងហ្វ្រែងហ្វ៊ត ( Frankfurt) ថា បច្ចុប្បន្នពួកលោកស្រីទាំងអស់គ្នា កំពុងប្រឈមមុខការប្រកួតប្រជែង លើបញ្ហាជនភៀសខ្លួន ដែលកំពុងមកកាន់ដែនដីអឺរ៉ុប ហើយពួកលោកស្រីងាយប៉ះពាល់ណាស់។ ដូចពួកអ្នកស្រីទាំងអស់គ្នាបានឃើញស្រាប់ហើយថា ពួកលោកស្រីទាំងអស់មិនទាន់មានសណ្ដាប់ធ្នាប់ ,មិនទាន់មានការគ្រប់គ្រងដែលពួកលោកស្រី ចង់បាននៅឡើយទេ។ លោកស្រីក៏បាននិយាយផងដែរថា តំបន់ចាយប្រាក់អឺរ៉ូត្រូវបានជាប់ពាក់ព័ន្ធដោយផ្ទាល់ ទៅនឹង សេរីភាពនៃចលនាក្នុងដែនដីអឺរ៉ុប។ លោកស្រីបន្ថែមទៀតថា បើប្រទេសទាំងអស់មិនអនុញ្ញាតិឲ្យឆ្លងកាត់តាមព្រំដែន របស់ពួកគេដោយគ្មានការលំបាកច្រើននោះ, ទីផ្សារមានតែមួយអឺរ៉ុបនឹងឈឺចាប់ខ្លាំង។មានន័យថា ប្រទេសអាល្លឺម៉ង់ស្ថិតក្នុងចំណុចកណ្ដាលនៃសហគមន៍អឺរ៉ុប និងមានសេដ្ឋកិច្ចធំជាងគេបំផុតរបស់ខ្លួន គួរតែតតាំងដើម្បីការពារសេរីភាពនៃចលនានេះ។ លោកស្រីថា ដើម្បីការពារតំបន់ជិនហ្គិនក្នុងតំបន់អឺរ៉ុប ចាំបាច់ត្រូវបង្កើតព្រំដែនផ្នែកខាងក្រៅរបស់ប្លុកនេះ បន្ថែមទៀតក្នុងន័យកាត់បន្ថយចំនួនជនភៀសខ្លួន៕

website_news/2016120108.txt · Last modified: 2017/02/24 13:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki