website_news:2016120203

ស្ថានអគ្គកុងស៊ុល កម្ពុជានៅក្វាងចូវ សហការជាមួយ អាជ្ញាធរចិន សង្គ្រោះពលរដ្ឋ ខ្មែរ៥នាក់

(http://www.dap-news.com/ Friday, 12 February 2016 11:58 ដោយៈ សេត សុង) ID-146

ភ្នំពេញ៖ អគ្គកុងស៊ុលកម្ពុជា នៅទីក្រុងក្វាងចូវ ប្រទេសចិន កំពុងសហការជាមួយ សមត្ថកិច្ចចិន យ៉ាងសកម្ម ដើម្បីអន្តរាគមន៍ ជួយពលរដ្ឋខ្មែរ ០៥នាក់(ប្រុសម្នាក់) ដែលចាញ់បោកមេខ្យល់ យកមករៀបការ ជាមួយបុរសចិន និងការកេងប្រវ័ញ្ញកំលាំងពលកម្ម ឲ្យត្រលប់មកកម្ពុជា វិញក្នុងពេលឆាប់ៗនេះ។

យោងតាមទំព័រហ្វេសប៊ុក លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា «ពលរដ្ឋខ្មែរដែលរងគ្រោះទាំង៥នេះ រត់មកឲ្យស្ថានអគ្គកុងស៊ុលកម្ពុជា នៅក្វាងចូវជួយសង្គ្រោះពួកគាត់ ហើយស្ថានអគ្គកុងស៊ុល កម្ពុជានៅក្វាងចូវ បានចរចាជាមួយសមត្ថកិច្ចចិន សុំឲ្យជនរងគ្រោះទាំង ៥នាក់នេះ ស្នាក់នៅក្នុងស្ថានអគ្គកុងស៊ុល បណ្តោះអាសន្នសិន ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ បញ្ជូនពួកគាត់មកកាន់កម្ពុជាវិញ”។

ពលរដ្ឋខ្មែរដែលរងគ្រោះទាំង៥នាក់ដែល អគ្គកុងស៊ុលកម្ពុជា កំពុងជួយសង្គ្រោះនោះរួមមាន៖

១- ឈ្មោះ ថត វិចិត្រ ភេទប្រុស នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម បានរត់មកដល់ស្ថាន អគ្គកុងស៊ុលកម្ពុជា នៅទីក្រុងក្វាងចូវ អស់រយៈពេល ៤ ខែ ។ ២- ឈ្មោះ ថត ផាវី ភេទស្រី នៅស្រុកក្រុងក្វាងចូវ អស់រយៈពេល ៤ ខែ ។ ៣- ឈ្មោះ ឌឹម សុភ័ណ្ឌ នៅស្រុកបារាយ ខេត្តកំពង់ធំ បានមកដល់ស្ថាន អគ្គកុងស៊ុលកម្ពុជា នៅទីក្រុងក្វាងចូវ កំពង់សៀម ខេត្តកំពង់ចាម បានរត់មកដល់ស្ថាន អគ្គកុងស៊ុលកម្ពុជា នៅទី រយៈពេល ២ ខែ ។ ៤- ឈ្មោះ រឿង ស៊ីណេង ភេទស្រី នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានមកដល់ស្ថានអគ្គកុងស៊ុលកម្ពុជា នៅទីក្រុងក្វាងចូវ អស់រយៈពេល ៤ ខែ ។ ៥- ឈ្មោះ អេង សុវណ្ណមន្នី ភេទស្រី នៅស្រុកកៀនស្វាយ ខណ្ឌមានជ័យ ក្រុងភ្នំពេញ បានមកដល់ ស្ថានអគ្គកុងស៊ុលកម្ពុជា នៅទីក្រុងក្វាងចូវ អស់រយៈពេល ១ ខែ ៕

website_news/2016120203.txt · Last modified: 2017/02/27 14:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki