website_news:2016120301

ក្រសួងការបទេស នឹងមានវិធានការចំពោះ ជនបំផុសព័ត៌មានមិនពិត ជុំវិញរឿងធ្វើលិខិតឆ្លងដែន

(http://www.dap-news.com/Saturday, 12 March 2016 10:08) ដោយ៖ នាងសួគ៌ Posted By: 099

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបទេសកម្ពុជា លោក ជុំ សន្ទរី មានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី១២មិនានេះថា ក្រសួង និងស្ថានទូតកម្ពុជា នៅបាងកក កំពុងរកមុខអ្នក ដែលបំផុសព័ត៌មាននេះ។ លោកថា មិនមែនជាលើកទី១ទេ ដែលមានជនខិលខូច បំផ្លៃព័ត៌មាននេះ។ ដូចនេះ ប្រសីនបើមានចំងល់ ឬមានភាពមិនច្បាស់លាស់ សូមធ្វើទំនាក់ទំនង មកកាន់ក្រសួងកាបរទេសកម្ពុជា។ លោកបញ្ជាក់ថា “ទោះបីជាស្ថានទូតកម្ពុជា ប្រចាំនៅក្រុងបាងកក ពុំមែនជាអ្នកចេញ ឬទទួលខុសត្រូវ ក្នុងការបែងចែកលិខិតឆ្លងដែនជូនពលករក្តី ប៉ុន្តែបងប្អូនពលករ ដែលបានជួបបញ្ហាខាងលើ អាចដាក់បណ្តឹងមកស្ថានទូត ហើយជាការល្អបំផុតភ្ជាប់មកនូវភ័ស្តុតាង ស្តីពីបាតុភាពអវិជ្ជមាន ដើម្បីងាយស្រួលឲ្យស្ថាប័ន មានចាត់វិធានការ សមស្របតាមផ្លូវច្បាប់”។ តាមសេចក្តីប្រកាសព័ត៌មាន ពីស្ថានទូតកម្ពុជានៅបាងកក ដែលបានចេញផ្សាយ កាលពីថ្ងៃទី១១មិនា ឲ្យដឹងថា ស្ថានទូតកម្ពុជានៅថៃ បដិសេធជុំវិញព័ត៌មានថា យកលុយពីពលរដ្ឋក្នុងការធ្វើលិខិតឆ្លងដែនខុសច្បាប់។ ថ្មីៗនេះ មានសេចក្តីរាយការណ៍ អំពីករណីមនុស្សមួយក្រុម បានអះអាងថា ជាមន្រ្តីមកពីស្ថានទូតកម្ពុជា នៅទីក្រុងបាងកក ដើរគៀងគរនិយោជក និងពលរដ្ឋខ្មែរ ឲ្យបង់លុយពី៣០០០បាត ដល់៦០០០បាត សម្រាប់ការចេញលិខិតឆ្លងដែន ឲ្យពលករខ្មែរខុសច្បាប់នៅថៃ យកទៅបំពេញបែបបទ ធ្វើជាពលករស្របច្បាប់៕

website_news/2016120301.txt · Last modified: 2017/02/28 10:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki