website_news:2016120501

ពលករ៦នាក់ ដែលមេខ្យល់ដឹកចូលថៃដោយខុសច្បាប់ ត្រូវបានក្រសួងការបរទេសកម្ពុជាជួយ

(http://www.cen.com.kh/local) ថ្ងៃទី 11 ឧសភា 2016, ម៉ោង 04:54:PM) | ដោយ: កក្កដា

ភ្នំពេញ: លោក ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអោយដឹង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះថា បន្ទាប់ពីបានទទួលព័ត៌មានថា មានពលរដ្ឋខ្មែរចំនួន៦នាក់ ត្រូវបានមេខ្យល់ដឹកចូលប្រទេសថៃដោយខុសច្បាប់ និងទុកពួកគាត់ចោលនៅខេត្តសាកែវ ប្រទេសថៃ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្ត សាកែវ ប្រទេសថៃ បានទំនាក់ទំនងជាមួយអាជ្ញាធរថៃ រៀបចំបញ្ជូនពលរដ្ឋខ្មែរ ទាំង៦ នាក់ អោយត្រឡប់មកកម្ពុជាវិញ តាមច្រកម៉ាឡៃ កាលពីយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦។ លោក ជុំ សុន្ទរី បន្តថា ពលរដ្ឋខ្មែរចំនួន៦នាក់ ដូចមានរាយ នាមខាងក្រោម

១- អូន សំណាង ភេទប្រុស អាយុ ៤៤ឆ្នាំ នៅស្រុកសំឡូត ខេត្តបាត់ដំបង ២- ឡុង សៀម ភេទប្រុស អាយុ ៣២ឆ្នាំ នៅស្រុកសំឡូត ខេត្តបាត់ដំបង ៣- យង់ នី ភេទប្រុស អាយុ ១៤ឆ្នាំ នៅស្រុកសំឡូត ខេត្តបាត់ដំបង ៤- ម៉ូ សំណាង ភេទប្រុស អាយុ ៣៧ឆ្នាំ នៅស្រុកសំឡូត ខេត្តបាត់ដំបង ៥- សូ សុខ ភេទប្រុស អាយុ ៤៥ឆ្នាំ នៅស្រុកទាំង ខេត្តតាកែវ ៦-ឯក សា ភេទប្រុស អាយុ ២៧ឆ្នាំ នៅស្រុកទឹកឈូរ ខេត្តកំពត

តាមរបាយការណ៍ដែលក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានទទួលពីស្ថាន អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០១៦ បានអោយដឹងថា មានករណីពលរដ្ឋខ្មែរម្នាក់ត្រូវបានឃាតករបាញ់ស្លាប់នៅស្រុកវឌ្ឍណាណាខន ខេត្តសាកែវ ប្រទេសថៃ។ ពលរដ្ឋខ្មែររូបនោះ មានឈ្មោះថា ឃាក់ ផា ភេទស្រី អាយុ ៤៨ ឆ្នាំ នៅភូមិឬស្សី ឃុំ រុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្ដីជាជនជាតិថៃ (ពុំបានចុះបញ្ជីអាពាហ៍ពិពាហ៍ទេ)។

នៅថ្ងៃទី៨ ខែឧសភា សមត្ថកិច្ចថៃ បានឃាត់ខ្លួនជនបង្កឈ្មោះ ស៊ុផៈឆៃ អាណូតៈផាន់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិថៃ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់។ ជនសង្ស័យ គឺជាកូនចុងរបស់ស្ត្រីរងគ្រោះខាងលើ។

ចំពោះសាកសព អាជ្ញាធរថៃ បានបញ្ជូនទៅធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យខេត្តចន្ទ័បុរី រួចប្រគល់ អោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕

website_news/2016120501.txt · Last modified: 2017/03/02 12:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki