website_news:2016120504

ថៃចាប់បញ្ជូនពលករខ្មែ៣០នាក់ក្នុងចំណោម៨១នាក់មកកម្ពុជាព្រោះគ្មានលិខិតស្នាម

(http://beta.nokorwatnews.com) គេហទំព័រនគរវត្ត Thursday , 12 May 2016

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរប្រុសស្រីចំនួន៨១នាក់បានលួចឆ្លងដែនខុសច្បាប់ តាមច្រករបៀងតាមរយៈមេខ្យល់ដើម្បីទៅរកការងារ ធ្វើនៅឯប្រទេសថៃត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួននិងបានបញ្ជូនមកកម្ពុជាវិញចំនួន៣០នាក់ហើយ ពីព្រោះតែគ្មានឯកសារធ្វើការនៅលើទឹកដីគេមិនស្របច្បាប់។ លោក ប៊ុន សុខវិបុល កុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវប្រទេសថៃបាននិយាយឲ្យដឹងកាលពីយប់ថ្ងៃទី១១ ខែឧសភា ថាក្រោយពីមន្ត្រីយើងបានទទួលព័ត៌មានថា សមត្ថកិច្ចថៃឃាត់ខ្លួនពលករខ្មែរប្រុស ស្រីចំនួន៨១នាក់ខណៈដែលពួកគេលួចឆ្លងដែនខុសច្បាប់ចូលមកដីថៃតាមច្រករបៀង ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យដើម្បីទៅកាន់ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ យើងបានចុះទៅសួរនាំដើម្បីជួយអន្តរាគមន៍។ លោកបានបន្តថា ក្នុងចំណោមពលករ ទាំងអស់នោះគឺមានពលករខ្លះមានឯកសារស្នាក់នៅ ចំណែកពលករប្រុសស្រី៣០នាក់ ពុំមានឯកសារទើបគេបញ្ជូនមកកម្ពុជាវិញរីឯពលករខ្មែរនៅសល់បន្តធ្វើការងារដដែលព្រោះពួកគេមានលិខិតស្នាមត្រឹមត្រូវ ៕

website_news/2016120504.txt · Last modified: 2017/03/02 12:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki