website_news:2016120801

ស្នងការនគរបាលជាតិប្ដេជ្ញាលើកកម្ពស់ការងារយេនឌ័រ និងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស

(http://bayontv.com.kh) 11/08/2016

ភ្នំពេញ៖ ដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលនោះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្តេជ្ញាចិត្តលើកកំពស់សមភាពសមភាពយេនឌ័រ និងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅទូទាំងប្រទេសកម្ពុជា។ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងកិច្ចសហការជាមួយគម្រោងរបស់អង្គការ (AAPTIT) នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០១៦ នេះ បានរៀបចំសិក្ខាសាលា ស្តីពីបទពិសោធន៍ការងារយេនឌ័រ ក្នុងការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ នៅសណ្ឋាគារកាបូឌីយ៉ាណា ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងការប្រយុទ្ធប្រឆាំងការជួញដូមនុស្សនៅទូទាំងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ។

លោកជំទាវឧត្តមសេនីយ៍ឯក យក់ សុខា អគ្គស្នងការរងទទួលផែនការនគរបាលយុត្តិធម៌ បានថ្លែងថា រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជាបានយកចិត្តទុកដាក់និងលើកកម្ពស់សមភាពយេនឌ័រ និងបញ្ជ្រាបយេនឌ័រ ដែលជាយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការរើសអើងចំពោះស្ត្រី ព្រមទាំងធានាបាននូវសិទ្ធិរបស់ស្ត្រីក្នុងការចូលរួមក្នុងសង្គម។ លោកជំទាវបន្តថា អគ្គស្នងការដ្ឋាននគរបាលជាតិបានខិតខំលុបបំបាត់ការរើសអើងក្នុងស្ថាប័នហើយបានកាត់បន្ថយពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីអោយការងារមានភាពស្មើភាពគ្នា ។ លោកជំទាវបានអំពាវនាវដល់ កងនគរបាលជាតិ ត្រូវអភិវឌ្ឍន៍ចំណេះដឹងរបស់ខ្លួនអោយស្របទៅនឹងការរីកចម្រើនរបស់សង្គមជាតិ៕

website_news/2016120801.txt · Last modified: 2017/03/11 17:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki