website_news:2016120802

តុលាការឃុំខ្លួនម្ចាស់ហាងកាត់សក់ម៉ាស្សាបង្កប់សេវាកម្មផ្លូវភេទ ពីបទសញ្ជារកម្ម

(http://bayontv.com.kh) 12/08/2016

ភ្នំពេញ ៖ ស្ត្រីម្ចាស់ហាងកាត់សក់ម៉ាស្សាបង្កប់សេវាកម្មផ្លូវភេទយីហោ ” រស្មី ចាន់ធា ” ត្រូវបានចៅក្រម ស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ក្រោមការចោទប្រកាន់ពីសញ្ចារកម្ម តាមមាត្រា២៨៤នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសចោទប្រកាន់នេះ នឹងអាចធ្វើឲ្យម្ចាស់ហាង ប្រឈមមុខនឹងការជាប់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និង ពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល ។

នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ បញ្ជាក់ថា ម្ចាស់ហាង រូបនេះ ឈ្មោះ ចាន់ ធា អាយុ៤៤ឆ្នាំ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី៩ ខែសីហា នៅចំណុចផ្ទះ លេខ០១ E០ ផ្លូវលេខ៦១ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចរកឃើញនារីម៉ាស្សាកក់សក់ចំនួន១០នាក់ ជាងកាត់សក់ម្នាក់ និងភ្ញៀវមក រួមភេទ ចំនួន២នាក់។ នគរបាល បន្តថា ហាងម៉ាស្សាកាត់សក់នេះ លួចបង្កប់សេវារួមភេទ នៅក្នុងបន្ទប់ខាងក្រោយ ពោលគឺពេល ភ្ញៀវកាត់សក់រួច គឺនារីៗទាំងនោះសួរថា «តើបងចង់ម៉ាស្សាទេ បើចង់ចូលទៅបន្ទប់ខាងក្រោយ» ប៉ុន្តែមិនមែនជា ការម៉ាស្សាឲ្យស្រួលខ្លួននោះឡើយ តែជាការរួមភេទតែម្តង ៕

website_news/2016120802.txt · Last modified: 2017/03/11 17:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki